ក្លឹបរបស់ ធារី ឡើងឈរលើក្លឹបតារាងកម្ពុជា៣រូបទៀតនៅលីគម៉ាឡេស៊ី គិតត្រឹមថ្ងៃ២៧មេសា
- 2018-04-28 02:46:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបរបស់ ធារី ឡើងឈរលើក្លឹបតារាងកម្ពុជា៣រូបទៀតនៅលីគម៉ាឡេស៊ី គិតត្រឹមថ្ងៃ២៧មេសា
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ Terengganu របស់ ធារី ចន្ថាប៊ីន បានឡើងឈរនៅចំណាត់ថ្នាក់លេខ២ បណ្ដោះអាសន្នលើក្រុមរបស់តារាបាល់ទាត់កម្ពុជា ៣រូបផ្សេងទៀត ក្នុងតារាងលីគកំពូលម៉ាឡេស៊ី គិតត្រឹមថ្ងៃម្សិលមិញ បន្ទាប់ពីប្រកួតស្មើជាមួយក្លឹប Kedah ដោយលទ្ធផល ១-១ នៅសប្ដាហ៍ទី៧។
ដោយឡែក ក្លឹប Pahang FA របស់ ចាន់ វឌ្ឍនាកា កំពុងស្ថិតនៅលេខ៣ មាន ១១ពិន្ទុ (ឈ្នះ៣ ស្មើ២ ចាញ់១) ហើយនឹងត្រូវជួបក្លឹប Malacca United ដែលកំពុងឈរនៅលេខ៧ ក្នុងសប្ដាហ៍ទី៧ នាថ្ងៃទី២៨ មេសានេះ។ ចំណែក ក្លឹប PKNP របស់ កែវ សុខផេង ដែល៣ប្រកួតចុងក្រោយ មិនទាន់ស្គាល់ពាក្យថាឈ្នះ ស្ថិតនៅលេខ៩ ដោយប្រកួតស្មើក្រុមម្ចាស់ផ្ទះ PKNS ដោយលទ្ធផល ១-១ កាលពីម្សិលមិញ។
ចំពោះក្លឹប Negeri Sembilan របស់ ប្រាក់ មុន្នីឧត្តម កំពុងស្ថិតនៅបាតតារាង ដោយ៦ប្រកួតទើបតែមាន ៤ពិន្ទុប៉ុណ្ណោះ។ យប់នេះ ពួកគេនឹងត្រូវទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ Selangor ។
សូមបញ្ជាក់ថា ការប្រកួតរបស់ Pahang និង Segeri Sembilan ធ្វើឡើងនៅម៉ោង ៨យប់ដូចគ្នា (ម៉ោងនៅកម្ពុជា)៕