ក្រសួង​សាធារណការ ឯកភាព​លើ​គម្រោង​ផ្លូវដែក​ល្បឿនលឿន ភ្នំពេញ-បាវិត

  • 2018-04-29 02:37:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា ក្រសួង​ឯកភាព​ឲ្យផ្នែក​ឯកជន​សាងសង់​ផ្លូវ​ដែក​ល្បឿនលឿន​ពី​ភ្នំពេញ ទៅ​បាវិត (ព្រំដែន​កម្ពុជា-វៀតណាម)។ ការ​ប្រកាស​នេះ ធ្វើឡើង​នៅក្នុងពិធី​ដាក់​ឲ្យ​ដំណើរ​ការ​រថភ្លើង​ដឹក​អ្នក​ដំណើរ​ពី​សិរីសោភណ្ឌ-បាត់ដំបង នាព្រឹក​ថ្ងៃទី២៩ ខែ​មេសា ឆ្នាំ​២០១៨​នេះ។

លោក ស៊ុន ចាន់ថុល ថ្លែងនាពេលកន្លងមក
លោក​រដ្ឋមន្រ្តី​បាន​និយាយ​ថា ថ្ងៃក្រោយ​ប្រសិន​បើ​ក្រុមហ៊ុន​ឯកជន វិនិយោគ​លើការ​សាងសង់​ផ្លូវដែក​នេះ ជា​ប្រភេទ BOT នោះ​ក្រសួង​នឹង​ឯកភាព​ឲ្យធ្វើ។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ ខាង​ក្រសួង និង​ឯកជន​កំពុង​ធ្វើការ​សិក្សា​គម្រោង​នេះ​ជាមួយគ្នា​ហើយ។

សូម​រំលឹក​ថា លោក ស៊ុន ចាន់ថុល ក៏​បាន​ស្នើឲ្យ​ភាគី​វៀតណាម ពិចារណា​លើការ​អភិវឌ្ឍ​ផ្លូវ​ដែក​រវាង​ក្រុង​បាវិត នៃ​ខេត្ត​ស្វាយរៀង និង​ទីក្រុង​ហូជីមិញ​ផងដែរ ដើម្បី​ទាក់ទាញ​វិស័យ​ឯកជន​ឲ្យ​វិនិយោគ​លើការ​អភិវឌ្ឍ​ផ្លូវដែក​ពី​ភ្នំពេញ ទៅ​ក្រុង​បាវិត និង​ទៅ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។ សំណើ​នេះ​ត្រូវបាន​លើក​ឡើង​ក្នុង​ជំនួប​រវាង លោក​ ស៊ុន ចាន់ថុល និង​លោក Nguyen Nhat អនុ​រដ្ឋមន្រ្តី​ក្រសួង​ដឹក​ជញ្ជូន​វៀតណាម កាល​ពី​ថ្ងៃទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​សាធារណការ៕

ផ្លូវដែក១ខ្សែ នៅខេត្តកំពត (រូបថត៖ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨)

អត្ថបទ៖ សំភី

អត្ថបទថ្មី
;