សំណុំ​រឿង​កិប​កេង​លុយ​បុណ្យ​សព លោក កែម ឡី ឡើង​ទំព័រ​មុខ​ របស់​ភ្នំ​ពេញ​ប៉ុស្តិ៍

  • 2018-04-30 03:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​បុណ្យ​វិសាខ​បូជា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៣០ មេសា​នេះ​ កាសែត​ធំៗ​៣ ចុះ​ផ្សាយ​រឿង​ផ្សេងៗ​គ្នា នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួន​។

កា​សែត ភ្នំពេញ​ប៉ុស្តិ៍

- ក្រសួង​ការ​ងារ ចេញ​លិខិត​សុំ​ឱ្យ​តុលា​ការ លើក​លែង​បទ​ចោទ​លើ​លោក មឿន តុលា ៖ ការ​ចេញ​លិខិត​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ បន្ទាប់​ពី​សកម្ម​ជន​សិទ្ធិ​ការងារ​រូប​នេះ រង​ការ​ចោទ​ប្រកាន់​ថា​ បាន​កិប​កេង​បច្ច័យ​បុណ្យ​សព​លោក​កែម ឡី។ តុលា​ការ​រាជ​ធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់ លោក មឿន តុលា ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តិញ និង​ លោក ប៉ា ងួន​ទៀង ពី​បទ​រំលោភ​លើ​សេច​ក្តី​ទុក​ចិត្ត​ កាល​ពី​ខែ​មករា​កន្លង​មក​។ តែ​គ្រួសារ​សព​លោក កែម ឡី ថា​អ្នក​ទាំង​៣​ មិន​បាន​ពាក់​ព័ន្ធ​នឹង​ការ​ចាត់​ចែង បច័្ចយ​បុណ្យ​សព​នោះ​ទេ​។

- អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​ហាម​ការ​ដង្ហែ​ក្បួន​ក្នុង​ទិវា​ពល​កម្ម​អន្តរ​ជាតិ ៖ ការ​ហាម​ប្រាម​នេះ គឺ​ដោយ​សារ​សា​លា​រាជ​ធានី​ ព្រួយ​បារម្ភ​ពី​បញ្ហា​ចរា​ចរ​ណ៍ និង សុវត្ថិ​ភាព​សា​ធារណៈ​។ នេះ​បើ​តាម​លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហ​ជីព​ប្រជា​ធិប​តេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ដែល​បាន​ស្នើ​ទៅ​សា​លា​រាជ​ធានី​។

- មន្ត្រី​ជាន់​ខ្ពស់​ប្រតិ​កម្ម​ទៅ​នឹង​ថៃ មិន​បញ្ជូន​លោក សម សេរី មក​កម្ពុជា​វិញ

- រថ​ភ្លើង​សិរី​សោ​ភ័ណ-បាត់​ដំបង​ បើក​ឱ្យ​ដំណើរ​ការ​ឡើង​វិញ​ហើយ

- គ្រោង​តាំង​ពិព័ណ៌​រូប​ថត​អ្នក​ធាក់​ស៊ី​ក្លូ នៅ​បុប្ផា​ណា​ ដើម​ខែ​ឧសភា

កា​សែត រស្មី​កម្ពុជា

- ចុះ​បញ្ជី​គណ​បក្ស គ.ជ.ប ប្រកាស​ជា​ថ្មី​ ពី​ការ​ទទួល​ស្គាល់​ជា​ស្ថាប័ន​ឯក​រាជ្យ និង អព្យា​ក្រឹត ៖ គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​ជូន​ដំណឹង​ដល់​គណ​បក្ស​នយោ​បាយ​ដែល​បាន​ចុះ​បញ្ជី និង​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​នៅ​ក្រសួង​មហា​ផ្ទៃ​ ឱ្យ​ទៅ​បំពេញ​សំណុំ​ឯកសារ ចុះ​បញ្ជី​គណ​បក្ស និង បេក្ខ​ជន​ឈរ​ឈ្មោះ​របស់​ខ្លួន​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៦​។ ការ​ចុះ​ឈ្មោះ​នេះ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ៣០ មេសា ដល់​ថ្ងៃ​ទី ១៤ ឧសភា ឆ្នាំ​ ២០១៨​។​

- លោក​ស័ក្តិ​៤ សង្ស័យ​មាន​វិបត្តិ​ស្នេហ៍​ លោត​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន

- បើក​ដំណើរ​ការ​ខ្សែ​រថភ្លើង សិរី​សោភ័ណ-បាត់​ដំបង​ អំពាវ​នាវ​ដល់​ពល​រដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​ពេល​ឆ្លង​កាត់​ផ្លូវ​ដែក

- ៥​ថ្ងៃ​ទៀត ចូល​រោង​ការ មច្ចុ​រាជ​ឥត​មេត្តា​ប្រហារ​កូន​កម្លោះ​ បន្សល់​ទុក​កូន​ក្រមុំ​ឱ្យ​មេ​ម៉ាយ​ខាន់​ស្លា​តែ​មួយ​ប៉ព្រិច​ភ្នែក

- នាំ​មិត្ត​ភក្តិ​ទៅអារ ក ប្លន់​យក​ម៉ូតូ តែ​មិន​ស្លាប់

កា​សែត Khmer Times

- ដំណើរ​ការ​បោះ​ឆ្នោត ចាប់​ផ្តើម​ហើយ គ.ជ.ប​ ចាប់​ផ្តើម​ចុះ​ឈ្មោះ បក្ស​នយោ​បាយ និង បេក្ខ​ជន​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ខែ​កក្កដា

- ប្រទេស​ថៃ បញ្ជូន​មេដឹក​នាំ​រណ​សិរ្ស​រំដោះ​ជាតិ​ខ្មែរ ទៅ​ដា​ណឺ​ម៉ាក

- ជន​សង្ស័យ​ត្រូវ​ចាប់​ខ្លួន ពី​បទ​ឱ្យ​ថ្នាំ​ញៀន​ទៅ​កុមារ​

- កំណាត់​ផ្លូវ​ដែក​ភាគ​ខាង​លិច ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;