សម្តេច ហ៊ុន សែន ថា​កម្ពុជា​នឹង​ប្រើ​ពេលតែ​៤ម៉ោង រៀបចំ​កិច្ចប្រជុំ​​អាស៊ាន​ឆ្នាំ​២០២២ ដូច​សិង្ហបុរី

  • 2018-04-30 06:51:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា កម្ពុជានឹង​ធ្វើជា​ប្រធាន​អាស៊ាន​ម្តងទៀត​នៅឆ្នាំ២០២២​ ហើយ​នឹង​រៀបចំ​កិច្ចប្រជុំ​នេះ ត្រឹមតែ​៤ម៉ោង​ប៉ុណ្ណោះ​ដូចនៅ​ប្រទេស​សិង្ហបុរី។ ការ​ថ្លែង​នេះ​ ធ្វើឡើង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ធនធាន​មនុស្ស នៅ​វិទ្យាស្ថានជាតិ​អប់រំ នា​ព្រឹកថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨។

សម្តេច ហ៊ុន សែន និងមេដឹកនាំអាស៊ាន៩ទៀត ក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅសិង្ហបុរី កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨។ រូបថត៖ FB សម្តេច ហ៊ុន សែន
ថ្លែងក្នុង​ខួប ១៩ឆ្នាំ​ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អាស៊ាន​នេះ សម្តេច ហ៊ុន សែន បាន​រំលឹក​ថា ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​សិង្ហបុរី​កាលពី​ពេល​ថ្មីៗ​នេះ គឺមាន​ភាព​ងាយស្រួល​ដោយ​ប្រើពេល​ប្រជុំ​ត្រឹមតែ​៤ម៉ោង ហើយ​ទទួល​ទាន​អាហារ​ពេលល្ងាច​គឺ​ត្រឹមតែ ១ម៉ោង​ប៉ុណ្ណោះ ដែលជាការ​ចំណេញ​ដល់​ពេលវេលា​របស់​បណ្តា​មេដឹកនាំ។

គួរ​បញ្ជាក់​ថា ក្រោយ​កម្ពុជា​បាន​ចូល​ជា​សមាជិក​ទី១០ នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) ប្រទេស​នេះ បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ចំនួន​២លើក​រួចមក​ហើយ គឺ​នៅឆ្នាំ​២០០២ និង​ឆ្នាំ​២០១២៕

នៅឆ្នាំ​២០១៨​នេះ ប្រទេស​សិង្ហបុរី បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣២ ចាប់ពី​ថ្ងៃទី២៧ ដល់ ២៨ ខែ​មេសា។ កិច្ចប្រជុំ​នេះ បាន​ធ្វើឡើង​ក្រោម​មូលបទ "ភាពរឹងមាំ និង​នវានុវត្តន៍​របស់​អាស៊ាន"៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;