៣​ខែ​ហើយ បេសក​កម្ម​ថ្មី​នៃ​ការ​រុក​រក​យន្ត​ហោះ MH370 នៅ​តែ​គ្មាន​ពន្លឺ

  • 2018-05-01 04:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បេស​ក​កម្ម​ថ្មី​នៃ​ការ​រុក​រក​យន្ត​ហោះ​ម៉ា​ឡេ​ស៊ី​អ៊ែ​ឡាញ MH370 នៅ​បាត​សមុទ្ទ​ឥណ្ឌា ដែល​​ចាប់​ផ្តើម​តាំង​ពី​ចុង​ខែ​មករា​មក​នោះ​ នៅ​មិន​ទាន់​ទទួល​បាន​លទ្ធ​ផល​អ្វី​សោះ​ឡើយ បើ​ទោះ​ជា​ក្រុម​អ្នក​ស្រាវ​ជ្រាវ​ បាន​រុក​រក​ក្នុង​ទំហំ​ដី​រហូត​ដល់ ៨​ម៉ឺន​គីឡូ​ម៉ែត្​រការ៉េ​ហើយ​ក៏​ដោយ​។

កាល​ពី​យប់​ថ្ងៃ​ចន្ទ​ម្សិល​មិញ ក្រុម​ហ៊ុន​អា​ម៉េរិ​ក័ង Ocean Infinity ដែល​មាន​ភារ​កិច្ច​រុក​រក​យន្ត​ហោះ MH370 បាន​ចេញ​របាយ​ការណ៍​មួយ​ដោយ​និយាយ​ថា ខ្លួន​បាន​ប្រឹង​ប្រែង​រុក​រក​យន្ត​ហោះ​នេះ​ រហូត​ដល់​១៣០០​គីឡូ​ម៉ែត្រ​ការ៉េ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​អ្នក​ស្រាវ​ជ្រាវ​មិន​បាន​ជួប​ប្រទះ​អ្វី​សោះ​ ចាប់​តាំង​ពី​ពេល​បើក​កិច្ច​ប្រត្តិ​បត្តិ​ការ​នៅ​ចុង​ខែ​មករា​មក​។

នាវារុករកយន្តហោះ MH 370 របស់ក្រុមហ៊ុន Ocean Infinity (រូបថត៖ ក្រុម​ហ៊ុន​ Ocean Infinity)
ខណៈ​ដែល​លទ្ធ​ផល​បង្ហាញ​នូវ​ក្តី​អស់​សង្ឃឹម លោក Oliver Plunkett នាយក​ប្រតិ​បត្តិ​ក្រុម​ហ៊ុន Ocean Infinity ថ្លែង​ថា​ក្រុម​ហ៊ុន​លោក​ នៅ​តែ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ស្វែង​រក​យន្ត​ហោះ នៅ​ក្នុង​ទី​តាំង​ដែល​នៅ​សល់​។

ជុំ​វិញ​ការ​ស្វែង​រក​យន្ត​ហោះ​នេះ ប្រទេស​ម៉ាឡេ​ស៊ី​បាន​សម្រេច​ពន្យារ​ពេល​រហូត​ដល់ ពាក់​កណ្តាល​ខែ​មិថុនា​។

សូម​រំលឹក​ថា យន្ត​ហោះ MH370 បាន​បាត់​ខ្លួន​នៅ​ថ្ងៃ​ទី ៨​មីនា ​ឆ្នាំ​២០១៤​ ខណៈ​ដែល​វា​កំពុង​ហោះ​ហើរ​ពី​ទី​ក្រុង​កូឡា​ឡាំ​ពួរ​ ទៅ​ទី​ក្រុង​ប៉េកាំង​ ដោយ​ផ្ទុក​មនុស្ស​២៣៩​នាក់​នៅ​លើ​យន្ត​ហោះ​៕

ប្រភព៖ Khaosod English ប្រែ​សម្រួល៖ ឃុត សុខឿន​

អត្ថបទថ្មី
;