រឿង​រ៉ាវ​សម្បូរណ៍​បែប ឡើង​ពេញ​ទំព័រ​មុខ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ

  • 2018-05-04 03:12:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់​ពី​ព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល​បញ្ចប់​ទៅ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី ០៤ ខែ​ឧសភា​នេះ កាសែត​ក្នុង​ស្រុក​ធំៗ​ យក​រឿង​រ៉ាវ​ផ្សេងៗ​គ្នា​មក​ចុះ​ផ្សាយ​លើ​ទំព័រ​មុខ​របស់​ខ្លួន៖ ​

កា​សែត ភ្នំពេញ​ប៉ុស្តិ៍

- ការ​បង្ក្រាប​បទ​ល្មើស​ក្នុង​វិស័យ​កសិកម្ម​កើន​ឡើង​ តែករណី​ព្រៃឈើ​និង​សត្វ​ព្រៃ​មាន​តិច ៖ នៅ​ឆ្នាំ​២០១៧ ក្រសួង​កសិកម្ម​បង្ក្រាប​បទ​ល្មើស​ក្នុង​វិស័យ​កសិកម្ម​សរុប​ចំនួន ៥៣៥៣​ករណី បទ​ល្មើស​ជល​ផល ៣៩២៥​ករណី បទ​ល្មើស​ព្រៃ​ឈើ សត្វ​ព្រៃ​ និង​ការ​កាប់​ទន្ទ្រាន​យក​ដី ១៤២៨​ករណី។ ការ​បង្ក្រាប​នេះ ​កើន​ឡើង ២១៣​ករណី ស្មើ​នឹង​៤%​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ ២០១៦។ តែ​ដោយ​ឡែក ការ​បង្ក្រាប​ទាក់​ទង​នឹង​ បទ​ល្មើស​ព្រៃ​ឈើ និង​សត្វ​ព្រៃ​ថយ​ចុះ ខណៈ​សង្គម​ស៊ីវិល​សង្កេត ឃើញ​ថា​ បទ​ល្មើស​ទាំង​នេះ នៅ​តែ​បន្ត​កើត​មាន​ច្រើន​។​

- ទាហាន​មួក​ខៀវ​កម្ពុជា​ជាង ៤០០​នាក់​ ត្រូវ​បញ្ជូន​ទៅ​បរទេស​ថ្ងៃ​នេះ

- ជប៉ុន​ចង់​ឱ្យ​មាន​គណ​បក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ជាតិ

- គម្រោង​ "សួរ១" ​ផ្តល់​ទាំង​គំនិត​សហគ្រិន​ភាព និង នយោ​បាយ​

- ធនា​គារADB​៖ បច្ចេក​វិទ្យា​ទំនើប កំពុង​គំរាម​ដល់​កម្លាំង​ពលកម្ម

- ក្រុម​កម្ពុជា រំពឹង​យក​ឈ្នះ​ទីម័រ ដើម្បី​លើក​ពាន​ស្តេច​ព្រុយ​ណេ

កា​សែត Khmer Times

- ការ​ប្រមូល​ផល​កើន​ឡើង គោ​ឧសភ​រាជ​បរិភោគ​ស្រូវ ពោត និង សណ្តែក

- បទ​យក​ការណ៍ៈ ការ​ចិញ្ចឹម​ជីវិត​តាម​រយៈ​ការ​ជំរិត​ទារ​ប្រាក់

- ទឹក​ជំនន់​ប៉ះ​ពាល់​ដល់​ការ​ចូល​រៀន​របស់​កុមារ

- ផ្លូវ​ជាតិ​លេខ​៥ ក្លាយ​ជា​ផ្លូវ​ហាយ​វ៉េ​អាស៊ាន

​​## កា​សែត រស្មី​កម្ពុជា

- រដ្ឋា​ភិបាល​ចិន​ បញ្ជាក់​ជាថ្មីពី​ការ​គាំទ្រ​ដល់​ដំណើ​រការរៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

- ផ្សារ​ទំនើប​ចំនួន ១២​ទៀត នឹង​បើក​ដំណើរ​ការ​នៅ​ឆ្នាំ​នេះ

- រដ្ឋា​ភិបាល​គ្រោង​អភិវឌ្ឍន៍​តំបន់​ទេស​ចរណ៍​នាគ​រាជ​នៅ​ខេត្ត​ ព្រះ​សីហនុ

- កាក​បាទ​ក្រហម​កម្ពុជា​ទទួល​អំណោយ​ពី​សប្បុរស​ជន៥​ក្រុម​ហ៊ុន​ធំ​ៗ

- ចាប់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ ពាក់​ព័ន្ធ​ការ​សម្លាប់​ថោកែ​លក់​គ្រឿង​បន្លាស់​រថយន្ត​នៅ​ខេត្ត​សៀម​រាប

កា​សែត កម្ពុជា​ថ្មី

- ព្រះមហាក្សត្រ យ៉ាង​ជា​ព្រះ​រាជ​ធិបតី​ក្នុង​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល នៅ​ខេត្ត​ស្វាយ​រៀង ៖ គោឧសភរាជ បរិភោគស្រូវ ៩៥% ពោត% សណ្តែក​៨៥%

- ប្រមុខ​រដ្ឋា​ភិបាល​៖ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​យុត្តិ​ធម៌​ មាន​សារៈ​សំខាន់​ខ្លាំង​ណាស់ ក្នុង​ការ​កសាង​សង្គម​មួយ​ប្រកប​ដោយ​នីតិ​រដ្ឋ

- គណ​បក្ស​ឆន្ទៈ​ខ្មែរ និង គណ​បក្ស​មាតុ​ភូមិ​យើង​ អំពាវ​នាវ​ឱ្យ​ចូល​រួម​ទប់​ស្កាត់ សកម្ម​ភាព​ចង្រៃ​របស់​លោក សម រង្ស៊ី កុំ​ឱ្យ​កើត​មាន​នៅ​កម្ពុជា

- កម្ពុជា​បញ្ជូន​កង​កម្លាំង​មួក​ខៀវ ៥២៨​នាក់​ ទៅ​ចូល​រួម​បេសក​កម្ម​រក្សា​សន្តិ​ភាព​របស់ អង្គការ​សហ​ប្រជា​ជាតិ​នៅ​ប្រទេស​ម៉ាលី និង​ ស៊ូដង់​ខាង​ត្បូង

- ដង​ទង់​ដើម​ថ្កុល​មាស​ប្រវែង​៣៣​ម៉ែត្រ មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​ ពលរដ្ឋ​រក្សា​ទុក​គោរព​បូជា​ក្នុង​វត្ត​សំរោង​សែន

- នគរ​បាល​ចរាចរណ៍ ដែល​យក​លុយ​ជន​បរទេស​២០​ដុល្លារ​ អាច​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ

កា​សែត កោះ​សន្តិភាព

- ឆ្លើយ​តប​បក្ស​ប្រឆាំង លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​នៅ​តែ​ប្រកាស​ ទោះ​បី​អ្នក​បោះ​ឆ្នោត​តិច​ក៏​ដោយ ៖ មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប​ បាន​ឱ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិ​កាល​ទី៦​ នៅ​តែ​ដំណើរ​ការ​ជា​ធម្មតា បើ​ទោះ​ជា​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត​តិច ឬ ច្រើន​ក្តី។ តែ​ គ.ជ.ប សង្ឃឹម​ថា អ្នក​ទៅ​បោះ​ឆ្នោត យ៉ាង​ហោច​ណាស់ ក៏​មាន​ជាង​ ៥០%​ដែរ​។ មន្ត្រី​ដដែល​បញ្ជាក់​ថា "លទ្ធ​ផល​ផ្លូវ​ការ​ មិន​អាស្រ័យ​លើ​ភាគ​រយ នៃ​ចំនួន​អ្នក​បោះ​ឆ្នោត ឬការ​ចូល​រួម​ ឬមិន​ចូល​រួមរ​បស់​បក្ស​នយោ​បាយ ឬ​ការ​ទទួល​ស្គាល់​ ឬ​មិន​ទទួល​ស្គាល់​របស់​អ្នក​សង្កេត​ការណ៍​ជាតិ-អន្តរ​ជាតិ​ឡើយ"។

- ទណ្ឌ​កម្ម​នៃ​ព្រហ្ម​លិខិត ៣​នាក់​បង​ប្អូន រស់​ក្នុង​ភាព​ពិការ

- គណ​បក្ស​ភ្លើង​ទៀង ប្រកាស​មិន​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ ដូច​គណ​បក្ស​អំណាច​ខ្មែរ​ដែរ

- បង្រ្កាប​ទីតាំង​ភ្នាល់​បាល់​តាម​ប្រព័ន្ធ​អ៊ីន​ធើ​ណេត

- ប្រតិ​កម្មរ​បស់​គណ​បក្ស​ឆន្ទៈ​ខ្មែរ និង គណ​បក្ស​មាតុ​ភូមិ​យើង​ ជុំវិញ​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី មិន​ឱ្យ​ទៅ​បោះ​ឆ្នោត​

- ជន​សង្ស័យ ២​នាក់​បង​ប្អូន​ទាក់​ទិន​នឹង​ការ​រំលោភ​សម្លាប់​ ស្រ្តី​ខ្មែរ​អ៊ិស្លាម ត្រូវ​ចាប់​ខ្លួន

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;