គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ បាន​ដាក់ពាក្យ​សុំ​បង់ប្រាក់​តម្កល់​នៅ គ.ជ.ប

  • 2018-05-04 04:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​សឹង្ហ គីរី ប្រធាន​គណបក្ស​ខ្មែរ​ររួបរួម​ជាតិ ​ឲ្យដឹង​ថា គណបក្ស​របស់​លោក បាន​ដាក់​ពាក្យ​សុំ​បង់ប្រាក់​តម្កល់​ចំនួន ១៥លាន​រៀល នៅ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) កាលពី​ព្រឹក​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៨។

លោក​បន្ត​ថា ចំណែក​ការ​ចុះ​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈរឈ្មោះ គណបក្ស​ខ្មែរ​រួបរួម​ជាតិ គ្រោង​នឹងដាក់​នៅថ្ងៃ​ទី៧ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ​នេះ។

សូម​បញ្ជាក់​ថា រហូតមក​ដល់​ពេល​នេះ ​ក្រៅពី​គណបក្ស​ខ្មែរ​រួបរួម​ជាតិ មាន​គណបក្ស​នយោបាយ​ចំនួន​៥ទៀត ដែល​បាន​ដាក់​ពាក្យ​សុំ​បង់​ប្រាក់​តម្កល់​ចំនួន ១៥លាន​រៀល នៅ គ.ជ.ប រួម​មាន៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គណបក្ស​សំបុកឃ្មុំ​សង្គម​ប្រជាធិបតេយ្យ គណបក្ស​ពន្លឺថ្មី និង​គណបក្ស​ខ្មែរ​អភិវឌ្ឍន៍​សេដ្ឋកិច្ច៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;