ក្លឹប​វិសាខា ប្រកាស​ទទួល​បណ្ដុះបណ្ដាល​យុវជន​ហើយ​

  • 2018-05-05 02:21:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​ពេល​ថ្មីៗ​នេះ ក្លឹប​បាល់ទាត់ វិសាខា បាន​ប្រកាស​ជូនដំណឹង​ដល់​មាតាបិតា​ដែល​មាន​កូនៗ​អាយុ​ចាប់​ពី ៨ឆ្នាំ ដល់ ១៣​ឆ្នាំ ឲ្យ​បញ្ជូន​ពួកគេ​ទៅ​ទទួល​ការ​បណ្ដុះបណ្ដាល​វគ្គ​បង្ហាត់​បង្រៀន​បាល់ទាត់​របស់​ក្លឹប រៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍។

កាលវិភាគថ្ងៃបណ្ដុះបណ្ដាល របស់ក្លឹបវិសាខា
វគ្គ​បង្ហាត់​បង្រៀន​បាល់ទាត់​របស់​ក្លឹប​វិសាខា ចាប់ផ្ដើម​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៩​ព្រឹក រៀងរាល់​ថ្ងៃ​សៅរ៍ និង​អាទិត្យ នៅ​ទីលាន​បាល់ទាត់ វិសាខា ស្ថិតនៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

ចំពោះ​ការ​ទទួល​ចុះឈ្មោះ​សិស្ស ត្រូវ​ធ្វើឡើង​នៅ​ការិយាល័យ​ក្លឹប ដែល​មាន​អាសយដ្ឋាន​ក្នុង​ហ្គ្រេន​ភ្នំពេញ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ដោយ​សិស្ស​ម្នាក់ ត្រូវ​បង់ ៥០​ដុល្លារ​ក្នុង ១ខែ​ដើម្បី​ទទួល​ការ​បណ្ដុះ​បណ្ដាល​នេះ៕

ផែនទី ទីលានក្លឹបវិសាខា

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;