ធឿន ធារ៉ា ​ប្រាប់​មូល​ហេតុ​២ ដែល​ធ្វើ​ឲ្យ​ខ្លួន​ចាញ់​ថៃ កាលចុង​សប្ដាហ៍​កន្លងទៅ

  • 2018-05-08 04:16:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រដាល់ ធឿន ធារ៉ា​ បាន​បង្ហើប​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែ​ឧសភា​ថា មូលហេតុ​ដែល​ខ្លួន​ប្រកួត​ចាញ់​កីឡាករ​ថៃ Kitti ក្នុង​ទឹក​ទី២ នៅ​សង្វៀន Max Muay Thai ប្រទេស​ថៃ កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ គឺ​ដោយសារ​បញ្ហា​សុខភាព និង​បច្ចេកទេស។

ធឿន ធារ៉ា សន្លប់ក្នុងទឹកទី២ ដោយកីឡាករថៃ Kitti នៅសង្វៀន Max Muay Thai កាលពីថ្ងៃអាទិត្យកន្លងទៅ (រូបថត៖ Max Muay Thai)
ធារ៉ា បាន​ពន្យល់​ថា មុន​ការ​ប្រកួត​គេ​មាន​បញ្ហា​សុខភាព និង​ថ្លោះដៃ ដែល​ជា​ការ​លំបាក​មួយ​សម្រាប់​ការ​ប្រកួត​នេះ។ ម្យ៉ាង​វិញ​ទៀត ធារ៉ា ពន្យល់​ថា កីឡាករ​ថៃ Kitti ​មាន​ភាព​ល្អ​ជង្គង់ ដែល​អាច​ធ្វើឲ្យ ធារ៉ា សន្លប់​ក្នុង​ទឹក​ទី​២​។ កីឡាករ​កម្ពុជា​ដដែល បាន​ប្ដេជ្ញា​ថា ខ្លួន​នឹង​ខិតខំ​ហ្វឹកហាត់បន្ថែម​ទៀត ដើម្បី​សងសឹក Kitti ពេល​ជួប​គ្នា​ជា​លើក​ទី២​។

គួរ​បញ្ជាក់​ថា ធឿន ធារ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ១០០០ដុល្លារពី ប្រធាន​គណបក្ស​យុវជន​កម្ពុជា គឺ​លោក ពេជ្រ ស្រស់ និង ៤០០ដុល្លារ ពី​ប្រភពផ្សេងៗទៀត​ នា​ថ្ងៃ​អង្គារ​នេះ​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;