Jack Ma ទិញក្រុមហ៊ុនធំ១ទៀត ដើម្បីពង្រីកទីផ្សារ Alibaba នៅអាស៊ី
- 2018-05-09 09:31:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Jack Ma ទិញក្រុមហ៊ុនធំ១ទៀត ដើម្បីពង្រីកទីផ្សារ Alibaba នៅអាស៊ី
ចន្លោះមិនឃើញ
ក្រុមហ៊ុន Alibaba របស់លោក Jack Ma បានប្រកាសនៅថ្ងៃពុធ ទី៩ ខែឧសភានេះថា ខ្លួនបានទិញយកក្រុមហ៊ុនលក់រាយលើអនឡាញ Daraz របស់ប៉ាគីស្ថាន ដើម្បីធ្វើការពង្រីកទីផ្សាររបស់ខ្លួន នៅតំបន់អាស៊ីខាងត្បូង។
បើតាម Daraz បានឲ្យដឹងថា អ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួនមានជាង ៤៦០លាននាក់ ក្នុងនោះ ៦០% ជាមនុស្សដែលមានអាយុក្រោម ៣៥ឆ្នាំ។ Daraz ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២ បន្ទាប់ពីទិញយកពីក្រុមហ៊ុន Rocket Internet ។
គួររំឭកថា ការទិញយកក្រុមហ៊ុនធំនៅប្រទេសប៉ាគីស្ថាននេះ ត្រូវធ្វើឡើងបន្ទាប់ពីលោក Jack Ma ស្ថាបនិក Alibaba ទិញយកក្រុមហ៊ុន Lazada ដើម្បីពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ កាលពីខែមីនា ឆ្នាំ២០១៨កន្លងទៅ៕