ប្រទេស​មួយ​គំរាម​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ​ ប្រសិន​អ៊ីរ៉ង់​បន្ត​អភិវឌ្ឍ​នុយក្លេអ៊ែររបស់​ខ្លួន

  • 2018-05-10 02:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អារ៉ាប់ បាន​បញ្ជាក់​ថា ប្រទេស​របស់​ខ្លួន នឹង​ផលិត​គ្រាប់បែក​នុយក្លេអ៊ែរ ប្រសិន​បើ​ប្រទេស​អ៊ីរ៉ង់ បន្ត​ការ​អភិវឌ្ឍ​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Adel al-Jubeir រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

លោក Adel al-Jubeir រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត

ការ​លើក​ឡើង​របស់​ប្រមុខ​ការទូត​អារ៉ាប៊ីសាអ៊ូឌីត​រូប​នេះ គឺ​ក្រោយ​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក បាន​ប្រកាស​ថា សហរដ្ឋ​អាមេរិក​នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ កាលពី​ថ្ងៃ​ទី៨ ខែ​ឧសភា ២០១៨ កន្លង​ទៅ។

ជាមួយ​គ្នា​នេះ ប្រមុខ​ការទូត​ដដែល​នេះ បាន​បញ្ជាក់​ថា អារ៉ាប៊ីសាអ៊ូឌីត​ស្វាគមន៍​ការ​ដក​ខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​អ៊ីរ៉ង់ គាំទ្រ​ការ​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេស​អ៊ីរ៉ង់ និង​បន្ដ​ធ្វើការ​ជាមួយ​ដៃគូ​របស់​ខ្លួន​ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​នានា៕

ព្រះអង្គម្ចាស់ Mohammed bin Salman រដ្ឋមន្រ្តីក្រសួង​ការពារ​ជាតិ​អារ៉ាប៊ីសាអ៊ូឌីត​ និង​លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក អំឡុង​ជំនួប​នៅ​ក្រុង Riyadh កាលពី​ឆ្នាំ​២០១៧

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;