ឡាន-ម៉ូតូច្រើនគ្រឿង និងគ្រឿងបន្លាស់រថយន្ត ត្រូវភ្លើងឆេះនៅខណ្ឌទួលគោក
- 2018-05-10 06:27:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន-ម៉ូតូច្រើនគ្រឿង និងគ្រឿងបន្លាស់រថយន្ត ត្រូវភ្លើងឆេះនៅខណ្ឌទួលគោក
ចន្លោះមិនឃើញ
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឲ្យដឹងថា ក្នុងហេតុការណ៍អគ្គិភ័យនៅឃ្លាំងរថយន្តមួយ កាលពីម៉ោង៣:៣០នាទីទៀបភ្លឺ ថ្ងៃទី១០ឧសភា បណ្ដាលឲ្យឆេះឃ្លាំងលក់ឡានចំនួនមួយឃ្លាំង ឆេះឡានអស់ ៤គ្រឿង ម៉ូតូ ២គ្រឿង ឃ្លាំងស្តុកលក់គ្រឿងបន្លាស់រថយន្ត ២ឃ្លាំង ផ្ទះល្វែងថ្មក្រោមឈើលើចំនួន ២ល្វែង និងផ្ទះឈើចំនួន ២ខ្នង។
លោកបន្ថែមថា ក្នុងប្រតិបត្តិការជួយសង្គ្រោះកម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះបានប្រើប្រាស់៖
រថយន្ត ២៥គ្រឿង ប្រើប្រាស់ទឹកអស់១៩៩ឡាន ស្មើនឹង៦៧៦ម៉ែត្រគូប
រថយន្តជំនួយរថយន្ត ង៧០ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹក អស់៦ឡាន ស្មើនឹង ៤៤ម៉ែត្រគូប
រថយន្តកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន ៥គ្រឿង ប្រើប្រាស់ទឹក អស់១០ឡាន ស្មើនឹង២០ម៉ែត្រគូប
រថយន្តក្រសួងមហាផ្ទៃចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់១២ឡាន ស្មើនឹង៥៤ម៉ែត្រគូប
រថយន្តក្រុមហ៊ុន OCICជ្រោយចង្វារចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់៥ឡានស្មើនឹង៣៩ម៉ែត្រគូប
និងរថយន្តក្រុមហ៊ុនស្រាប្រៀរកម្ពុជាចំនួន មួយគ្រឿង ប្រើប្រាស់ទឹកអស់៣ឡានស្មើនឹង១៨ម៉ែត្រគូប។
លោកនាយការិយាល័យបានបញ្ជាក់បន្ទាប់ពីប្រតិបត្តិការជួយបាញ់ពន្លត់ជាច្រើនម៉ោងកម្លាំងជំនាញគ្រប់គ្រងស្ថានការបានទាំងស្រុងនៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃដដែល៕