តើ​សត្វ​អ្វី នឹង​ត្រូវ​ប្រើ​សម្រាប់​ទស្សន៍ទាយលទ្ធផល World Cup នៅ​ឆ្នាំ​នេះ?

  • 2018-05-10 09:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្រាប់​ការ​ប្រកួត​បាល់ទាត់ World Cup ឆ្នាំ​២០១៨​នេះ គេ​នឹង​ប្រើ​សត្វ​ឆ្មា​ថ្លង់​មួយ​ក្បាល ឈ្មោះ Achilles ដើម្បី​ធ្វើការ​ទស្សន៍ទាយ​លទ្ធផល​ការ​ប្រកួត​រវាង​ប្រទេស​នានា។ ឆ្មា​នេះ រស់នៅ​ក្នុង​សារមន្ទីរ Hermitage ក្នុង​ក្រុង St. Petersburg របស់​រុស្ស៊ី។

ឆ្មា ឈ្មោះ Achilles
ឆ្មា Achilles នឹង​ធ្វើ​ការ​ទស្សន៍ទាយ​លទ្ធផល​ការ​ប្រកួត​ដោយ​ជ្រើសរើស​ចាន​ម្ហូប ដែល​មាន​សញ្ញា​ក្រុម​ដែល​ត្រូវ​ប្រកួត​ជាមួយ​គ្នា។ ឆ្មា​នេះ ធ្លាប់​ទស្សន៍ទាយ​លទ្ធផល​ក្នុង​ការ​ប្រកួត​បាល់​ទាត់ Confederations Cup នៅ​ឆ្នាំ​២០១៧ ម្ដង​រួច​មក​ហើយ ដោយ​ពេល​នោះ បាន​ទស្សន៍ទាយ​ត្រូវ​រហូត​ដល់ ៧៥%។ ការ​ជ្រើសរើស​ឆ្មា​នេះ ដោយសារ​វា​មាន​អាការៈ​ថ្លង់ ដែល​វា​មិន​អាច​លឺ​សំឡេង​ពី​ហ្វូង​មនុស្ស។

សូម​បញ្ជាក់​ថា អំឡុង​ព្រឹត្តិការណ៍ World Cup លើក​ៗ​មុន មាន​សត្វ​ជាច្រើន​ដែល​ត្រូវ​បាន​គេ​ប្រើ​សម្រាប់​ទស្សន៍ទាយ​លទ្ធផល​ការ​ប្រកួត មាន​ដូចជា សត្វ​មឹក សត្វ​អូដ្ឋ សត្វ​ដំរី​ជាដើម៕

ប្រភព៖ RT ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;