អាជ្ញាធរខេត្តឧត្តរមានជ័យ បង្ហាញផ្លូវទៅកាន់តំបន់ទេសចរណ៍ រលុះធំ
- 2018-05-11 06:43:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាជ្ញាធរខេត្តឧត្តរមានជ័យ បង្ហាញផ្លូវទៅកាន់តំបន់ទេសចរណ៍ រលុះធំ
ចន្លោះមិនឃើញ
រដ្ឋបាលក្រុងសំរោងខេត្តឧត្តរមានជ័យ កាលពីម្សិលមិញនេះ បានបង្ហាញលម្អិតអំពីទីតាំងឆ្ពោះទៅកាន់ រលុះធំ ដែលជាតំបន់ទេសចរណ៍ធម្មជាតិប្រកបដោយភាពទាក់ទាញ តាមរយៈរូបរាងសណ្ឋានដីផ្សេងៗយ៉ាងល្អឯក រំលេចដោយពណ៌មាស។
គួរបញ្ជាក់ថា តំបន់ទេសចរណ៍ រលុះធំ លាតសន្ធឹងលើទីតាំងភូមិសាស្រ្ត ដែលមានភូមិពោធិ៍វង្ស ភូមិខ្នាតឫស្សី សង្កាត់បន្សាយរាក និងភូមិត្រពាំងទូង សង្កាត់កូនគ្រៀល នៃក្រុងសំរោង ខេត្តឧត្តរមានជ័យ។
បើតាមលោក ស ថាវី អភិបាលខេត្តឧត្តរមានជ័យ បានថ្លែងឱ្យដឹងកាលពីខែមេសា ឆ្នាំ២០១៨ថា តំបន់នេះ មានទំហំផ្ទៃដី ២៦០០ហិចតា ដែលជាដីបម្រុងទុករបស់រដ្ឋ តែក្រោយមកប្រជាពលរដ្ឋបានចូលកាន់កាប់អស់ជាងពាក់កណ្ដាលហើយ។ ប៉ុន្តែលោកបានបញ្ជាឲ្យមន្ទីរទេសចរណ៍ខេត្តរក្សាទុកដីជាង ៨០០ហិកតា ដើម្បីធ្វើជារមណីយដ្ឋានប្រវត្តិសាស្ត្រក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកកម្សាន្ត។
ជាមួយគ្នានេះ អាជ្ញាធរក៏បានធ្វើការព្រមានផងដែរថា ផ្អែកលើសណ្ឋានទីតាំងដី ដែលមានលក្ខណៈរលុះ និងលាយឡំជាមួយដុំគ្រួសតូចធំ ធ្វើឱ្យការដើរកម្សាន្តត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះងាយនឹងរអិលជាយថាហេតុ ហើយកន្លែងខ្លះក៏អាចផុងបន្តិចបន្តួចផងដែរ ជាពិសេសនៅរដូវវស្សា៕
អត្ថបទទាក់ទង៖ កម្ពុជានឹងមានរមណីយដ្ឋានប្រវត្តិសាស្ត្រដីដុះ ដែលមិនធ្លាប់មានពីមុនមក