គណបក្សសំបុកឃ្មុំ ឈរ​ឈ្មោះ២៥ ខេត្ត-រាជធានី ដាក់​បេក្ខជន​លេខរៀង​ទី១ ជា​ស្រ្ដី​ ១៤ខេត្ត

  • 2018-05-11 07:30:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ដាក់​បញ្ជីបេក្ខជន​ឈរឈ្មោះ ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ដ នីតិកាល​ទី ៦ ឆ្នាំ​២០១៨ ទូទាំង ២៥ ខេត្ត-រាជធានី។ លោកម៉ម សូណង់ដូ ប្រធាន​គណបក្ស​នេះ បានថ្លែង​ប្រាប់ខ្លីៗ នៅព្រឹកថ្ងៃទី ១១ ខែឧសភា នេះថា ក្នុង​ចំណោម​ ២៥ ខេត្ត-រាជធានី​នោះ មាន​​បេក្ខជន​​​ជាស្រ្ដី ឈរឈ្មោះនៅលំដាប់លេខរៀងទី១ ចំនួន ១៤ខេត្ត ខណៈ​បេក្ខជន​ជា​បុរស ឈរ​នៅ​លេខរៀង​ទី១ មាន​តែចំនួន ១១ ខេត្ត-រាជធានី​ប៉ុណ្ណោះ។

លោកម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យ
លោកម៉ម សូណង់ដូ បានបញ្ជាក់ថា បេក្ខជនឈរឈ្មោះជាស្ត្រី លំដាប់លេខរៀងទី១ មាន​នៅ​ខេត្តក្រចេះ ខេត្តឧត្តរមានជ័យ ប៉ៃលិន ស្ទឹងត្រែង កែប ព្រះសីហនុ រតនគីរី ព្រះវិហារ មណ្ឌលគីរី កោះកុង កំពត កំពង់ចាម បាត់ដំបង និងខេត្តបន្ទាយមានជ័យ។

បើ​គិត​លើ​ចំនួន​បេក្ខជន​សរុប ក៏​ស្រ្ដី​មាន​ចំនួន​ច្រើន​ជាង​បុរស​ផងដែរ ដែល​ក្នុង​នោះ បេក្ខជន​ពេញសិទ្ធិ មាន​ស្រ្ដី ៦៣នាក់ និង​បុរស ៦២នាក់ ឯ​បេក្ខជន​បម្រុង មាន​ស្រ្ដី ៩២នាក់ និង​បុរស ៤៩នាក់។

លោកម៉ម សូណង់ដូ ក៏​បាន​បង្ហាញ​ក្ដី​សង្ឃឹមថា នៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ នឹងទទួលបានជោគជ័យ៕

រូបសញ្ញា​គណបក្ស​សំបុក​ឃ្មុំសង្គម​ប្រជាធិបតេយ្យ

អត្ថបទ៖ សោភា

អត្ថបទថ្មី
;