ផ្កាយរណប​របស់​អាស៊ី​១ ​ត្រូវ​បំពាក់​លើ​គ្រាប់​រ៉ុកកែត​អាមេរិក​ ដែល​មិន​ធ្លាប់​ត្រូវបាន​​បង្ហោះ

  • 2018-05-12 07:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្កាយ​រណប​មួយ ឈ្មោះ Bangabandhu 1 ដែល​ជា​ផ្កាយ​រណប​សម្រាប់​ទំនាក់ទំនង​លើកដំបូង​របស់​ប្រទេស​បង់ក្លាដេស ​ត្រូវ​បាន​បំពាក់​នៅ​លើ​គ្រាប់​រ៉ុកកែត​ដ៏​មាន​អានុភាព​មួយ​របស់​ក្រុមហ៊ុន​អាមេរិក SpaceX ។ គ្រាប់​រ៉ុកកែត ឈ្មោះ Block 5 ប្រភេទ Falcon 9 នេះ​ត្រូវ​បាន​បាញ់​បង្ហោះ​សាកល្បងលើក​ដំបូង នៅ​មជ្ឈមណ្ឌល​អវកាស​កាស Kennedy រដ្ឋ​ផ្លររីដា សហរដ្ឋអាមេរិក ​កាលពី​ថ្ងៃ​ទី១១ ខែ​ឧសភា ឆ្នាំ​២០១៨។

ផ្កាយ​រណប​ ឈ្មោះ Bangabandhu 1 ​ត្រូវ​បាន​បំពាក់​នៅ​លើ​គ្រាប់​រ៉ុកកែត​ Block 5 របស់ក្រុមហ៊ុន​អាមេរិក SpaceX (រូបថត៖ SpaceX)
Bangabandhu 1 ជា​ផ្កាយរណប​ដែល​មាន​ទម្ងន់​ជាង ៣​តោន ដែល​ដើរ​តួ​ជា​អ្នក​ចែកចាយ និង​ការ​ទំនាក់ទំនង ទៅ​កាន់​តំបន់​ដាច់ស្រយាល នៅ​បង់ក្លាដេស រួមទាំង​បញ្ជូន​រូបភាព​ទៅ​កាន់​ទូរទស្សន៍​ក្នុង​ស្រុក​ដោយ​ផ្ទាល់។

ចំពោះ​គ្រាប់​រ៉ុកកែត Block 5 នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​បញ្ជូន​អវកាស​យានិក​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS) នា​ពេល​ខាងមុខ។ ក៏​ប៉ុន្តែ SpaceX ត្រូវ​ការ​ពេល​ដើម្បី​ធ្វើ​តេស្ត​គ្រាប់​រ៉ុកកែត​ដដែល​ចំនួន ១០ដង​ជា​មុន​សិន ក្នុង​ការ​បាញ់​បង្ហោះ​ដំណាក់​កាល​ទី​មួយ។ បន្ទាប់មក វា​នឹង​ត្រូវ​បញ្ជូន​ចូល​ឃ្លាំង​ដើម្បី​គេ​ធ្វើការ​ត្រួត​ពិនិត្យ​និង​ជួសជុល សម្រាប់​ការ​ប្រើប្រាស់​សាជាថ្មី។ ​អ្នក​វិទ្យាសាស្ត្រ អាច​ប្រើប្រាស់ Block 5 រហូត​ដល់ ១០០​ដង​ឯណោះ។

គ្រាប់រ៉ុកកែត បានហោះយ៉ាងលឿនទៅកាន់អវកាស (រូបថត៖ SpaceX)

គួរ​បញ្ជាក់​ថា ការ​ចំណាយ​ក្នុង​ការ​បាញ់​បង្ហោះ​គ្រាប់​រ៉ុកកែត​របស់ SpaceX ១លើក​អាច​មាន​តម្លៃ​រហូត​ដល់ ៦០​លាន​ដុល្លារ​អាមេរិក ចំពោះ​ប្រភេទ​គ្រាប់​ទោល Falcon 9 ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;