រឿង​របស់​លោក សួន សេរីដ្ឋា ឡើង​ទំព័រ​មុខ​របស់កាសែត២ នៅព្រឹក​នេះ

  • 2018-05-16 02:50:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពី​ឈប់​សម្រាក​វិស្សម​កាល​៣​ថ្ងៃ ក្នុង​ឱកាស​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះ​ជន្ន​ព្រះ​មហាក្សត្រ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី ១៦ ខែ​ឧសភា​នេះ កាសែត​ធំៗ​ក្នុង​ស្រុក​​ ចាប់​អារម្មណ៍​នឹង​ប្រធាន​រឿង​ផ្សេងៗ​គ្នា​ដូចជា៖

កា​សែត ភ្នំពេញ​ប៉ុស្តិ៍

- អតីតCNRP និង បក្ស​មួយ​ផ្សេង​ទៀត​ ប្រកាស​មិន​ទទួល​ស្គាល់​ការ​បោះ​ឆ្នោត ខណៈ​បក្ស​កាន់​អំណាច​ថា ជា​ការ​ឈ្នានីស

- តម្លៃ​ជ្រូក​កើន​ឡើង​វិញ ប៉ុន្តែ​កសិករ​គ្មាន​ជំនឿ​ទៅ​លើ​ទី​ផ្សារ

- ម្ចាស់​មេដាយ​តេក្វាន់​ដូ​អាស៊ី មក​ដល់​មាតុ​ភូមិ​វិញ​ហើយ

កា​សែត កោះ​សន្តិភាព

- CPP រំពឹង​ឈ្នះ អ្នក​នាំ​ពាក្យ​បង្ហាញ​ថា​ សមា​ជិក​បក្ស​ប្រជាជន​មាន​ជាង​៥​លាន​នាក់ ស្មើ​នឹង​៧០​%

- ជន​ជាតិ​ដើម​ប្រមូល​ផ្តុំគ្នា​កាប់ក្របី​សែន​ព្រេន អំពាវ​នាវ​ឱ្យ​បញ្ឈ​ប់​ការ​ទន្ទ្រាន​ដី​ភ្នំ​ដោះ​ក្រមុំ

- បោស​សម្អាត​សេវា​ផ្លូវភេទ​កណ្តាល​អាធ្រាត្រ ក្នុង​ក្រុង​បាត់​ដំបង

- រាជ​ធានី​ភ្នំពេញ មាន​ចំណុច​ស្ទះ​ចរាចរណ៍​១៨២ កន្លែង​ សាក​ល្បង​ដោះ​ស្រាយ ៥​ចំណុច

- ឈឺ​ពោះ​ឆ្លង​ទន្លេ ឡាន​ពេទ្យ​ទារ​១០​ម៉ឺន​រៀល សុខ​ចិត្ត​ជិះ​រ៉ឺម៉ក

- លោក សួន សេរីរដ្ឋា ធ្វើ​លិខិត​សុំ​ទោស​សម្តេច​តេជោ​ ព្រម​ទាំង​នាយ​ទាហាន និង ពល​ទាហាន​ចំពោះ​កំហុស​របស់​ខ្លួន

កា​សែត កម្ពុជា​ថ្មី

- សម្តេច​តេជោ ហ៊ុន សែន​ ផ្ញើសារ​តាម​ហ្វេស​ប៊ុក​សម្តែង​ការ​អរគុណ ជំពោះ​ប្រជា​ពល​រដ្ឋ​និង​បង​ប្អូន​កម្មករ-កម្មការិនី​ទាំង​អស់​ ដែល​បាន​គាំ​ទ្រ​សម្តេច​រហូត

- ធ្លាយ​លិខិត សួន សេរី​រដ្ឋា​ ស្នើ​សុំការ​លើក​លែង​ទោស​ពី​សម្តេច​តេជោ ហ៊ុន សែន ក្រោយ​ជាប់​ទោស ដោយ​សារ​ប្រមាថ​កង​ទ័ព

- រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ស្នើ​ម្ចាស់​សហ​គ្រាស គ្រឹះ​ស្ថាន​ ត្រូវ​ប្រុង​ប្រយ័ត្ន​ចំពោះ​សារ​ធាតុ​គីមី​ និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឡ​ចំហាយ​ទឹក​ក្នុង​រោង​ចក្រ​

- ប្រឡាយ​មេ​បង្ហូរ​ទឹក​មួយ​ខ្សែ​ ត្រូវ​បាន​ឧកញ៉ា​ម្នាក់​ចាក់ដី​លុប​រំលោភ​យក​កម្ម​សិទ្ធិ

- ខេត្ត​ហ៊ូណាន ប្រទេស​ចិន សន្យា​សហការ​ជាមួយ​ក្រសួង​កសិកម្ម​ ដើម្បី​ពង្រឹង​លើ​វិស័យ​ផលិត​កម្ម​ពូជ​ស្រូវ​ហាយ​ព្រីដ ធ្វើ​ការ​ដាំដុះ និង​ នាំ​ចេញ​ឱ្យទ​ទួល​បាន​ជោគ​ជ័យ

កា​សែត Khmer Times

- ការ​ដោះមីន​នៅ​កម្ពុជា​៖ អនុ​ប្រធាន​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្ម​ភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយ​សារ​មីន​ បង្ហាញ​អំពី​គោល​ដៅ កម្ពុជា​គ្មាន​គ្រាប់​មីន​នៅ​ឆ្នាំ ២០២៥

- បន្ថែម​ជាតិ​អ៊ីយ៉ូដ (លើ​អំបិល​) បើ​មិន​ដូច្នេះ​ទេ​ នឹង​បាត់ប​ង់​អាជ្ញា​ប័ណ្ណ​ធ្វើ​អាជីវ​កម្ម

- នាយក​សាលា រង​ការ​ចោទ​ប្រកាន់​ថា​បាន​លក់​ដី​សាលា

- ទេស​ចរណ៍​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង

- រដ្ឋ​មន្ត្រី​ស្នើ​ឱ្យ​កសិករ​ចង​ក្រង​គ្នា ជា​សហគមន៍​កសិកម្ម

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;