អាជ្ញាកណ្ដាល​​អាស៊ី​ម្នាក់​ អាច​នឹង​ត្រូវ​ដកចេញ​ពី​ World Cup ដោយសារ​រឿង​សំណូក

  • 2018-05-16 09:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សហព័ន្ធកីឡ​បាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​ កាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ២០១៨ បាន​ធ្វើ​ការ​ហាមឃាត់​អាជីពជាអាជ្ញាកណ្ដាល​របស់លោក Fahad al- Mirdasi អស់​មួយ​ជីវិត​ ក្រោយ​ពី​រក​ឃើញ​ថា​ លោក​បាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។ សហព័ន្ធដដែល​នេះ ក៏​បាន​ទទួច​ឲ្យ​សហព័ន្ធបាល់ទាត់​ពិភពលោក​ ហៅ​កាត់​ថា FIFA លុប​ឈ្មោះ​លោក Mirdasi ចេញ​ពី​បញ្ជី​អាជ្ញាកណ្ដាល World Cup ឆ្នាំ​២០១៨​ នៅ​ប្រទេស​រុស្ស៊ី​ផង​ដែរ​។

លោក Fahad al- Mirdasi ស្ថិត​ក្នុង​ការ​ប្រកួត​នាពេល​កន្ល​ងមក
កាល​ពី​ថ្ងៃ​ទី១២ ឧសភា ឆ្នាំ២០១៨ លោក Mirdasi ត្រូវ​បាន​ជ្រើស​រើស​ជា​អាជ្ញាកណ្ដាល​សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម Al-Faisaly និង​ Al-Ittihad ដើម្បី​ដណ្ដើម​ពាន​ស្ដេច​អារ៉ាប៊ីសាអ៊ូឌីត តែ​លោក​ត្រូវ​បាន​គេ​ដក​ចេញ​ប៉ុន្មាន​ម៉ោង​ មុន​ការ​ប្រកួត​។​

យ៉ាងណាមិញ សហព័ន្ធ បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញថា អាជ្ញាកណ្ដាល​បាល់ទាត់​ជនជាតិ​អារ៉ាប៊ីសាអ៊ូឌីតរូប​នេះ​ បាន​ទទួល​យក​សំណូក​ពី​ប្រធាន​ក្រុម​ Al-Ittihad ដើម្បី​ជួយ​ឲ្យ​ក្រុម​នេះ​យក​ឈ្នះ​ការ​ប្រកួត។

គួរ​បញ្ជាក់​ថា អាជ្ញាកណ្ដាល​វ័យ​ ៣២​ ឆ្នាំ​រូប​នេះ គឺ​ជា​មនុស្ស​ម្នាក់​ស្ថិត​ចំណោម​អាជ្ញាកណ្ដាល​អារ៉ាប់ ​៥​នាក់ ដែល​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អាជ្ញាកណ្ដាល​សម្រាប់​កីឡ​ World Cupឆ្នាំ​២០១៨ នៅ​ប្រទេស​រុស្ស៊ី​៕

លោក ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អាជ្ញាកណ្ដាល​សម្រាប់​កីឡ​ World Cup ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;