វៀតណាម ផ្ទុះកំហឹង​នឹង​ទេសចរ​ចិន​រឿង​ពាក់​អាវ​រូប​ផែន​ទី

  • 2018-05-17 06:50:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​នៅ​ប្រទេស​វៀតណាម បាន​ផ្ទុះ​ការ​ខឹងសម្បា​នឹង​ភ្ញៀវ​ទេសចរ​ចិន​មួយ​ក្រុម ដែល​បាន​ពាក់​អាវ​យឺត មាន​រូប​ផែនទី​ប្រទេស​ចិន ជាមួយ​ខ្សែ​បន្ទាត់​បង្ហាញពី​សមុទ្រ​ចិន​ខាងត្បូង​​ជារបស់ចិន​ ដែល​ត្រូវ​បាន​គូរ​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៤០។ អ្នក​លេង​ទាំង​នោះ បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ធ្វើការ​បណ្ដេញ​ទេសចរ​ទាំងនោះ ចេញ​ពី​ប្រទេស​វៀតណាម​។

ក្រុម​ទេសចរ​ចិន​ខាងលើ បាន​ទៅ​ដល់​ព្រលាន​យន្តហោះ​ Cam Ranh កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ ហើយ​ត្រូវ​បាន​ឃាត់​ដោយ​សន្តិសុខ ដោយ​តម្រូវ​ឲ្យ​ដោះ​ ផ្លាស់​អាវ​យឺត​ដែល​មាន​រូប​ផែនទី​នោះ​ចេញ មុន​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ចាកចេញ​ពី​ព្រលាន​យន្តហោះ​។

ទេសចរម្នាក់ ពាក់អាវយឺតមាន​រូប​ផែនទី​ប្រទេស​ចិន ជាមួយ​ខ្សែ​បន្ទាត់​នៃ​សមុទ្រ​សមុទ្រ​ចិន​ខាងត្បូង​ (រូបថត៖ South China Morning Post)
គួរ​ជម្រាប​ថា វៀតណាម និង​ចិន បាន​មាន​ទំនាស់​នៅ​សមុទ្រ​ចិនខាងត្បូង បន្ទាប់ពី​ក្រុង​ប៉េកាំង បង្កើត​​កោះ​សិប្បនិម្មិត​មួយ​ចំនួន និង​បំពាក់​ឧបករណ៍​យោធា​ជាច្រើន នៅ​លើ​កោះ​ទាំងនោះ នៅ​សមុទ្រ​ចិន​ខាងត្បូង​។

នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​ទេសចរ​ចិន​បាន​បង្ក​ការ​ខឹងសម្បា​នៅ​ពីសំណាក់​អ្នក​លេង​បណ្ដាញ​សង្គម​នៅ​វៀតណាម​ដូច្នេះ។ កាល​ពី​ឆ្នាំ​២០១៦ នៅ​ព្រលាន​យន្តហោះ​ហូជីមិញ ប្រទេស​វៀតណាម​ ទេសចរ​ចិន​ម្នាក់​បាន​សរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស​ថា "F*ck You” នៅ​ក្នុង​លិខិត​ឆ្លងដែន។ ជាមួយ​គ្នា​នេះ មន្ត្រី​នៅ​កោះ Da Nang និង Phu Quoc (កោះត្រល់) ក៏​ធ្លាប់​បដិសេធ មិន​បោះ​ត្រា​លើ​លិខិត​ឆ្លងដែន​របស់​ទេសចរ​ចិន ដែល​មាន​ផែនទី​បង្ហាញ​ពី​តំបន់​ជម្លោះ​នោះ​ផង​ដែរ​៕

ទេសចរ​ចិន​ម្នាក់​បាន​សរសេរ​អក្សរ​ជា​ភាសា​អង់គ្លេស​ថា "F*ck You” នៅ​ក្នុង​លិខិត​ឆ្លងដែន នៅពេលបោះត្រាលិខិតឆ្លងដែននៅ​ព្រលាន​យន្តហោះ​ហូជីមិញ កាលពីឆ្នាំ២០១៦ (រូបថត៖ South China Morning Post)

ប្រភព៖ South China Morning Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;