ប្រធានាធិបតីស៊ីរី ទៅជួបលោក ពូទីន នៅក្រុង Sochi
- 2018-05-18 02:41:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីស៊ីរី ទៅជួបលោក ពូទីន នៅក្រុង Sochi
ចន្លោះមិនឃើញ
លោក Bashar Assad ប្រធានាធិបតីស៊ីរី បានទៅជួបពិភាក្សាជាមួយលោក វ៉ា្លឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី នៅក្រុង Sochi នៅថ្ងៃទី១៧ ខែឧសភា ២០១៨ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់លោក Dmitry Peskov អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី។
ជាមួយគ្នានេះ មេដឹកនាំទាំងពីរ ក៏បានពិភាក្សាគ្នាពីភាពចាំបាច់ក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់ប្រទេសស៊ីរីផងដែរ ខណៈប្រទេសមួយនេះ កំពុងជួបបញ្ហាសេដ្ឋកិច្ច និងសង្គ្រាមរ៉ាំរ៉ៃ។
សូមបញ្ជាក់ថា ខណៈពេលនេះ កងកម្លាំងរដ្ឋាភិបាលស៊ីរីកំពុងប្រយុទ្ធជាមួយក្រុមឥស្លាមជ្រុលនិយមជាច្រើន នៅតំបន់ Damascus។ តំបន់នេះ ត្រូវបានក្រុមឥស្លាមជ្រុលនិយម ដណ្ដើមបាននៅឆ្នាំ២០១៥ ហើយត្រូវបានគេជឿជាក់ថា មានក្រុមឥស្លាមជ្រុលនិយមរហូតដល់ ២០០០ក្រុម កំពុងស្នាក់នៅទីនោះ៕