រឿងសំខាន់មួយ ដែលកាសែតក្នុងស្រុកចាប់អារម្មណ៍ដូចៗគ្នា នៅ​ព្រឹក​នេះ

  • 2018-05-18 04:45:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​សុក្រនេះ ទី ១៨ ខែ​ឧសភា​នេះ ក្រៅ​ពីចុះ​ផ្សាយ​រឿង​រ៉ាវ​ហូរហែ​ផ្សេងៗ​គ្នា កាសែត​ធំៗ​ក្នុង​ស្រុក​​ចំនួន​៥ សុទ្ធ​តែចាប់​អារម្មណ៍​នឹង​ការ​បោះ​ឆ្នោត​ជាតិដូ​ចគ្នា៖ ​

កា​សែត​រស្មី​កម្ពុជា

- កុំចេះ​តែ​ហ៊ានៈ ប្រធាន​គ.ជ.ប ស្នើ​ក្រសួង​មហា​ផ្ទៃ​ចាត់វិធា​នការ​ច្បាប់ ចំពោះ​ការ​អំពាវ​នាវ​កុំ​ឱ្យ​ប្រជាពល​រដ្ឋ​ទៅ​បោះ​ឆ្នោត

- អបអរ​ព្រះ​រាជ​ពិធី​ចម្រើន​ព្រះ​ជន្ន​ព្រះករុណា​ រាជ​រដ្ឋា​ភិបាល​ប្រកាស​ចេញ​ផ្សាយ​ប្រាក់​២​ម៉ឺន​រៀល​គំរូ​ថ្មី

- អនុសាសន៍​៥​របស់​នាយក​រដ្ឋ​មន្ត្រី​ ក្នុង​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​សកម្ម​ភាព​មីន ២០១៨-២០២៥

- តុលាការ​សម្រច​ឃុំ​ខ្លួន ឩកញ៉ា​ហូ ចំរើន​ ក្នុង​ករណី​បាញ់​បោះ​សេរី​គំរាម​ឪពុក​ក្មេក

- រន្ទះ​បាញ់​ស្លាប់​មនុស្ស​៤នាក់ នៅ​ស្រុក​ថ្ម​បាំង​ខេត្ត​កោះ​កុង

កា​សែត​កោះ​សន្តិ​ភាព

- កុំ​យក​ជើងរា​ទឹក គ.ជ.ប​ ស្នើ​ក្រសួង​មហាផ្ទៃ​ឱ្យចាត់​ការ​អ្នក​ញុះ​ញង់ ពលរដ្ឋ​កុំទៅ​បោះ​ឆ្នោត

- ឃាត​កម្ម​បាញ់​ប្រហារ​ថៅកែ​សិប្ប​កម្ម​ផលិត​ទឹក​សុទ្ធ

- ឈឺចិត្ត​ឆ្អិតទ្រូង​លែង​ចង់រស់​លើ​លោក​នេះ​ ស្រ្តីម្នាក់​ប៉ង​លោត​ទឹក​សម្លាប់​ខ្លួន​លើ​ស្ពាន​ជ្រោយ​ចង្វារ

- អ្នក​លក់ដូរ​លើដី​រដ្ឋ៣០​ឆ្នាំ សុំ​សំណង​ដើម្បី​ចាក​ចេញ ព្រោះ​រដ្ឋ​លក់ដី​ឱ្យ​នាយ​ទុន

-តាយាយ​ភ្លើងឆេះ​ផ្ទះអស់ ក្លាយ​ជាអ្នក​សុំទាន

- គ.ជ.ប ទទួល​ស្គាល់គ​ណបក្សចំ​នួន៨ ត្រឹម​ថ្ងៃ១៧​ឧសភា​ នៅ​សល់​បក្ស​១២​ទៀត នឹង​ពិនិត្យ​រយៈ​ពេល​១​អាទិត្យ

កា​សែត​កម្ពុជា​ថ្មី

- ប្រមុខរដ្ឋាភិបាល ផ្តល់​អនុសាសន៍​៥​ចំណុច សម្រាប់​ជោគ​ជ័យ​ក្នុង​ការ​អនុវត្ត​ផែន​ការ​យុទ្ធ​សាស្ត្រ​សកម្ម​ភាព​មីន ២០១៨-២០២៥

- រាជ​រដ្ឋាភិ​បាល​ សម្រេច​ដាក់​ឱ្យប្រើ​ប្រាស់​ក្រដាស​២​ម៉ឺន​រៀល​ប្រភេទ​ថ្មី

- មន្ត្រី​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ម្នា​ក់​ រង​ការ​ចោទ​ប្រកាន់​ពី​ពលរដ្ឋ​ដឹក​ឈើ​តាម​រ៉ឺម៉ក​និង​ម៉ូតូ​ថា បាន​ដាក់​កំណត់​ឱ្យ​ពួក​គាត់​បង់​លុយ

- ម្ចាស់​សិប្ប​កម្ម​ផលិត​ទឹក​សុទ្ធ​ម្នាក់​ ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ នៅ​ខាង​មុខ​ផ្ទះ​របស់​ខ្លួន

- អ្នក​នាំ​ពាក្យ៖ ប្រជា​ជន​គ្រប់​រូប​ មាន​សិទ្ធិ​គាំទ្រ​គណ​បក្ស​នយោ​បាយ​ណា​ដែល​ខ្លួន​ពេញ​ចិត្ត ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ឬ​គាប​សង្កត់

កា​សែតKhmer Times

- ការ​នាំ​ចេញ​ទៅ​សហរដ្ឋ​អាម៉េរិក កំពុង​បោះ​ជំហាន​ទៅ​មុខៈ​ ការ​នាំ​ចេញរ​បស់​កម្ពុជា​ទៅ​កាន់​សហ​រដ្ឋអា​ម៉េរិក កើន​ឡើង​២៥%​ ក្នុង​ត្រី​មាស​ទី១​នៃឆ្នាំ ២០១៨

- គ.ជ.ប ស្នើឱ្យ​ប៉ូលិស​ចាប់​អ្នក​ដែល​អំពាវនាវ​កុំឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត

- ក្រុម​កម្មករ​ធ្វើ​កា​រតវ៉ា​ បន្ទាប់​ពី​តំណាង​របស់​ខ្លួន​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ការងារ

កា​សែត​ភ្នំពេញ​ប៉ុស្តិ៍

- ANZ លក់​ភាគ​ហ៊ុន របស់​ខ្លួន ៥៥%​ទៅ​ឱ្យ​ធនា​គារ​ Jtrust​របស់​ជប៉ុន

- គម្រោង​ធ្វើ​ទំនប់​វារី​អគ្គិសនី​សម្បូរណ៍​ អាច​នឹង​សម្លាប់​ជីវិត​ទន្លេ​មេគង្គ

- គ.ជ.ប ស្នើ​ឱ្យ​ចាត់​ការ​លោក សម រង្ស៊ី​ ដែល​មិន​ឱ្យ​ពលរដ្ឋ​ទៅ​បោះ​ឆ្នោត

- ប្រាសាទ​ជាន់​ស្រាំ ហ៊ុម​ព័ទ្ធ​ដោយ​ព្រៃ​ឈើធំ និង​ ព្រៃ​ប្ញស្សី​នៅ​ព្រះវិហារ កម្រ​មាន​អ្នក​ស្គាល់

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;