រដ្ឋមន្ត្រីថៃបញ្ជាក់ពីពេលវេលា ដែលផ្លូវដែក កម្ពុជា-ថៃ ត្រូវតភ្ជាប់គ្នា
- 2018-05-18 09:41:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រដ្ឋមន្ត្រីថៃបញ្ជាក់ពីពេលវេលា ដែលផ្លូវដែក កម្ពុជា-ថៃ ត្រូវតភ្ជាប់គ្នា
ចន្លោះមិនឃើញ
លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ថៃ បានបញ្ជាក់ថា ការតភ្ជាប់ផ្លូវដែករវាង កម្ពុជា-ថៃ នឹងធ្វើឡើងនៅក្នុងរយៈពេល ២ខែខាងមុខនេះ។ ការបញ្ជាក់របស់លោករដ្ឋមន្រ្តីថៃរូបនេះ គឺក្រោយប្រតិភូរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសថៃ ដើម្បីពិភាក្សាពីគម្រោងផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ។
លោករដ្ឋមន្រ្តីថៃរូបនេះ បានបន្ថែមថា "គោលបំណង គឺតភ្ជាប់រថភ្លើង ត្រឹមខែក្រោយ ឬខែកក្កដា ខាងមុខ ប៉ុន្ដែការចរចាសម្រាប់ការចុះអនុស្សរណៈយោគយល់រវាងកម្ពុជា និងថៃ គឺកំពុងបន្ដនៅឡើយ"។ លោកថា ចំនួនរថភ្លើង ដែលនឹងត្រូវដំណើរការលើផ្លូវរថភ្លើងនោះ ក៏មិនសម្រេចផងដែរ។
លោករដ្ឋមន្រ្តីថៃ បញ្ជាក់ថា ក្នុងពិធីតភ្ជាប់ផ្លូវរថភ្លើងនេះ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញជាអធិបតីភាព។
សូមបញ្ជាក់ថា គោលបំណងនៃការតភ្ជាប់ផ្លូវរថភ្លើងនេះ គឺដើម្បីតភ្ជាប់រាជធានីទាំងពីរ គឺរាជធានីបាងកក និងរាជធានីភ្នំពេញ៕