ចាញ់ឬឈ្នះយប់នេះមិនសំខាន់ ព្រោះអនាគតលោក Conte នៅ Chelsea មានតែម្យ៉ាងគត់
- 2018-05-19 09:11:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាញ់ឬឈ្នះយប់នេះមិនសំខាន់ ព្រោះអនាគតលោក Conte នៅ Chelsea មានតែម្យ៉ាងគត់
ចន្លោះមិនឃើញ
លោក Antonio Conte អ្នកចាត់ការក្លឹបតោខៀវ Chelsea បានបង្ហើបថា លោកប្រហែលជាត្រូវបណ្ដេញចេញពីក្លឹបហើយ ទោះបីជាគាត់អាចជួយឲ្យ Chelsea លើកពានរង្វាន់ FA Cup នៅយប់នេះក៏ដោយ។
Chelsea នឹងជួប Manchester United នៅវគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup វេលាម៉ោង ១១:១៥ នាទី យប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ នៅកីឡដ្ឋានជាតិអង់គ្លេស។
កុងត្រារបស់លោក Conte ត្រូវបានគេទស្សន៍ទាយថា នឹងត្រូវថ្នាក់ដឹកនាំក្រុមតោខៀវបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ហើយប្រសិនបើ Chelsea ចាញ់យប់នេះ មានន័យថា ក្រុមតោខៀវបញ្ចប់រដូវកាល២០១៧-១៨ ដោយមិនអាចឈ្នះពានរង្វាន់ណាមួយឡើយក្នុងរយៈពេល១២ខែ បន្ទាប់ពីលោក Conte ជួយឲ្យ Chelsea ក្លាយជាជើងឯក English Premier League រដូវកាល២០១៦-១៧។
សូមបញ្ជាក់ថា Chelsea បញ្ចប់រដូវកាល២០១៧-១៨ ដោយស្ថិតនៅចំណាត់ថ្នាក់លេខ ៥ នៅតារាង EPL ដោយមិនអាចចូលរួមក្នុងពានរង្វាន់កម្រិតកំពូលទ្វីបអឺរ៉ុប UEFA Champions League នៅរដូវកាលក្រោយបានឡើយ៕