កំណាត់​ផ្លូវជាតិ​លេខ ៥ ពីព្រែកក្ដាម ដល់​ពោធិ៍សាត់ ត្រូវ​បើក​ការដ្ឋាន​សាងសង់​ព្រឹកនេះ

  • 2018-05-21 00:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅព្រឹកថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ នេះ កំណាត់​ផ្លូវជាតិ​លេខ៥ នឹង​ត្រូវ​បើក​ការដ្ឋាន​សាងសង់ ក្រោម​អធិបតីភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំនៅ​កម្ពុជា។

កំណាត់ផ្លូវជាតិ​លេខ៥ ដែល​ត្រូវ​សាងសង់​ថ្មី​នេះ មាន​ប្រវែង ១៣៥,២៤គីឡូម៉ែត្រ គិត​ចាប់ពីព្រែកក្តាម​ ខេត្តកណ្តាល ដល់​ធ្លាម្អម ខេត្តពោធិ៍សាត់។

សម្ដេចហ៊ុន សែន (រូបភាពឯកសារ) នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ពិធី​បើក​ការដ្ឋាន​សាងសង់ផ្លូវជាតិ​លេខ៥ ព្រឹកនេះ
គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់​ខេត្តចំនួន ៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧,៤៥គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសរុប​ប្រមាណ ២៦១លានដុល្លារ​អាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយ​ថវិកាប​ដិភាគ​របស់រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការបោស​សម្អាតមីន យុទ្ធភ័ណ្ឌ​មិនទាន់ផ្ទុះ និង​ពន្ធអាករ។

ការ​សាងសង់ នឹង​ត្រូវប្រើរយៈពេល​​ចំនួន ៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូត​ដល់ខែមីនា ឆ្នាំ២០២២៕

គ្រឿងចាក់​ក្នុង​ថ្ងៃ​បើក​ការដ្ឋាន​សាងសង់ផ្លូវជាតិ​លេខ៥
កំណត់​ផ្លូវជាតិ​លេខ៥ មុន​ការ​សាងសង់ថ្មី
សកម្មភាព​ជួសជុលថែទាំ​ផ្លូវជាតិ​លេខ៥ នា​ពេល​កន្លមក
លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន​ប្រចាំនៅ​កម្ពុជា (រូបភាពឯកសារ) ក៏នឹង​ចូលរួម​ជាអធិបតី​ក្នុងពិធីនេះដែរ

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;