កងទ័ព​អារ៉ាប៊ីសាអ៊ូឌីត បាញ់​ស្ទាក់​មីស៊ីល​ពី​យេមែន​បាន​មួយ និង​ខុស​មួយ

  • 2018-05-21 10:03:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កងទ័ព​អាកាស​របស់​អារ៉ាប៊ីសាអ៊ូឌីត បាន​បាញ់​ស្ទាក់​មីស៊ីល​អន្តរទ្វីប​មួយ​គ្រាប់ ដែល​បាញ់​ចេញ​ពី​ប្រទេស​យ៉េមែន​ដោយ​ក្រុម​ចលានា Houthi កាលពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ២០១៨ កន្លង​ទៅ ខណៈ​មីស៊ីល​មួយ​គ្រាប់​ទៀត បាន​ហោះ​ទៅ​ធ្លាក់​នៅ​លើ​វាលខ្សាច់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អារ៉ាប៊ីសាអ៊ូឌីត នៅ​ថ្ងៃ​ទី២១ ខែ​ឧសភា ២០១៨​នេះ។

លោក Turki Almalki អ្នក​នាំ​ពាក្យ​កងទ័ព​អារ៉ាប៊ីសាអ៊ូឌីត បាន​បញ្ជាក់​ថា មីស៊ីល​ទាំង​ពីរ​គ្រាប់​នោះ បាន​បាញ់​សំដៅ​មក​កាន់​ក្រុង Jazan របស់​អារ៉ាប៊ីសាអ៊ូឌីត។ ប៉ុន្ដែ​ពុំ​មាន​អ្នក​រង​របួស ឬ​ការ​បំផ្លាញ​ណា​មួយ​នោះ​ទេ។

លោក Turki Almalki បាន​ចោទ​ថា សកម្មភាព​បង្ក​ជម្លោះ​នេះ គឺ​មាន​ការ​ពាក់ព័ន្ធ​នឹង​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​គាំទ្រ និង​ផ្ដល់​សម្ភារៈ​ឲ្យ​ទៅ​ក្រុម​ចលនា Houthi។ លោក​បន្ថែម​ថា ការ​បាញ់​មីស៊ីល​បាលិស្ទីក សំដៅ​ទៅ​លើ​ទីក្រុង និង​ភូមិ​ដែល​មាន​ប្រជាជន​យ៉ាង​ច្រើន គឺ​ផ្ទុយ​នឹង​ច្បាប់​មនុស្សធម៌​អន្តរជាតិ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;