អ្នកចាត់ការ​ម្នាក់ ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ដឹកនាំ​ក្រុម​កាំភ្លើង​ធំ Arsenal ​ហើយ

  • 2018-05-22 01:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្លឹប​បាល់ទាត់​កាំភ្លើង​ធំ Arsenal នឹង​ធ្វើ​ការ​ប្រកាស​អ្នក​ស្នង​តំណែង​របស់​លោក Arsene Wenger ដែល​បាន​ចាកចេញ​ពី​ក្លឹប​នៅ​ចុង​រដូវកាល​នេះ ស្រប​ពេល​ដែល​សារព័ត៌មាន ESPN FC បាន​រាយការណ៍​ថា Arsenal បាន​ជ្រើសរើស​លោក Unai Emery អ្នក​ចាត់ការ​ក្លឹប​បាល់ទាត់ PSG មក​ពី​ប្រទេស​បារាំង​។

លោក Emery និង លោក Wenger ចាប់ដៃគ្នា ក្នុងការប្រកួតនាពេលកន្លងទៅ (រូបភាព៖ The Sun)
ការ​ប្រកាស​ជា​ផ្លូវការ ត្រូវ​បាន​ចុះផ្សាយ​ថា នឹង​ធ្វើឡើង​នៅ​ថ្ងៃ​ពុធ ទី​២៣ ខែ​ឧសភា ឆ្នាំ​២០១៨។ ការ​ទៅ​ដល់​របស់​លោក Emery មាន​ន័យ​ថា ក្លឹប​កាំភ្លើង​ធំ​បាន​បោះបង់​ការ​ចង់​បាន​លោក Mikel Arteta ជំនួយការ​របស់​អ្នក​ចាត់ការ​ក្លឹប Manchester City លោក Pep Guardiola ។

ESPN FC បាន​ឲ្យដឹង​ថា ថ្នាក់​ដឹកនាំ​កំពូល​របស់ Arsenal បាន​ជួប​ប្រជុំ​កាល​ពី​សប្ដាហ៍​មុន បន្ទាប់ពី​អ្នក​ចាត់​ការ​វ័យ៤៦​ឆ្នាំ​របស់​ក្លឹប PSG បាន​សម្រេច​ចែក​ផ្លូវ​ពី​ក្លឹប​បារាំង​មួយ​នេះ នៅ​ចុង​រដូវកាល។

លោក Unai Emery អ្នក​ចាត់ការ​ក្លឹប​បាល់ទាត់ PSG នឹងត្រូវតែងតាំងជា​អ្នកចាត់ការ​ក្លឹប Arsenal វិញ (រូបថត៖ RTE)

នៅ PSG លោក Emery បាន​ជួយ​ឲ្យ​ក្លឹប​នេះ​ឈ្នះ​ពាន​រង្វាន់​លីគ​គំពូល​បារាំង រដូវកាល​២០១៧-១៨ ប៉ុន្តែ​ម្ចាស់​ក្លឹប​ជនជាតិ​កាតា បាន​សម្រេច​ចិត្ត​ស្វែងរក​អ្នក​ថ្មី​មក​ជំនួស​លោក ដែល​គេ​ជឿ​ថា​ជា​អ្នកចាត់ការ​មក​ពី​ក្លឹប Borussia Dortmund លោក​ Thomas Tuchel ៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;