ចិន សម្រេចកាត់បន្ថយពន្ធនាំចូលលើ​យានយន្ត និង​គ្រឿងបន្លាស់ហើយ

  • 2018-05-23 04:04:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចិន បាន​សម្រេច​ចិត្ត​កាត់​បន្ថយ​ពន្ធ​នាំចូល​លើ​យានយន្ត​ និង​គ្រឿង​បន្លាស់ ចាប់​ពី​ថ្ងៃ​០១​ ​កក្កដា​ ឆ្នាំ​២០១៨​ នេះតទៅ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​ក្រុមប្រឹក្សា​រដ្ឋ​ចិន នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ កាល​ពី​ថ្ងៃ​ទី​២២ ឧសភា​ម្សិល​មិញ។

ឡាន​នាំចូល ចត​នៅ​កំពង់​ផែ  Qingdao, ខែត្រ  Qingdao ប្រទេស​ចិន។ រូបភាព៖ VCG Photo‍
ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ បាន​បញ្ជាក់​ថា ក្រុង​ប៉េកាំង នឹង​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​លើ​យានយន្ត​ចំនួន​ ១៣៩ ប្រភេទ មក​ត្រឹម​ ១៥​% ដែល​ចុះ​ពី​ពន្ធ​នាំចូល​បច្ចុប្បន្ន ២០% និង២៥%។​ រីឯ​ ពន្ធ​នាំ​ចូល​លើ​គ្រឿង​បន្លាស់​យានយន្ត​ចំនួន ៧៩ ប្រភេទ នឹង​ត្រូវ​កាត់បន្ថយ​មក​ត្រឹម ៦ % ដែល​ចុះ​ពី​ពន្ធ​នាំចូល​បច្ចុប្បន្ន​ ៨% ១០% ១៥% ២០% និង​២៥​%។

ពន្ធ​ជា​មធ្យម​លើ​ការ​នាំ​ចូល​យានយន្ត នឹង​កាត់​បន្ថយ​ពី​២១,៥% មក​ត្រឹម​១៣,៨% និង​ពន្ធ​ជា​មធ្យម​លើ​ការ​នាំ​ចូល​គ្រឿងបន្លាស់​យានយន្ត នឹង​ធ្លាក់​ពី​១០,២% មក​ត្រឹម​ ៦%។ ​

ជុំវិញ​រឿង​នេះ អ្នក​វិភាគ បាន​បក​ស្រាយ​ថា ការ​បន្ធូរបន្ថយ​ពន្ធ​នាំ​ចូល​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ទៅ​ដល់​ក្រុមហ៊ុន​ផលិត​យានយន្ត​របស់​អាមេរិក រួមមាន​ដូចជា​ Tesla ព្រម​ទាំង​ក្រុមហ៊ុន​ផលិត​យានយន្ត​របស់​អាស៊ី និង​អឺរ៉ុប​ផង​ដែរ។

បើ​យោង​តាម Bloomberg​ ក្រុមហ៊ុន​ផលិត​យានយន្ត​Porsche របស់​អាល្លឺម៉ង់ ក៏​បាន​ស្វាគមន៍​ការ​បន្ថយ​ពន្ធ​របស់​ចិន​ផង​ដែរ និង​ត្រៀម​រួចរាល់​សម្រាប់​កំណត់​តម្លៃ​សម្រាប់​ទីផ្សារ​របស់​ចិន​ទៀតផង​៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;