"ករណី​ពុល​ស្លាប់​នៅខេត្ត​ក្រចេះ ការបោះឆ្នោត និង​ ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស " ឡើង​​ទំព័រ​​មុខ​​​នៅ​ព្រឹកនេះ

  • 2018-05-23 03:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅ​ព្រឹក​ថ្ងៃ​ពុធទី ២៣ ឧសភា​នេះ ​កាសែត​ធំៗ​សុទ្ធតែ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​ទាក់​ទង​នឹង​ នយោ​បាយ​ និង​សង្គម​ នៅ​កម្ពុជា ។ ប៉ុន្តែអ្វី​ដែល​គួរឱ្យ​កត់​សម្គាល់​គឺ ​ករណី​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ​ ការ​បោះឆ្នោត និង ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស ជា​ប្រធាន​រឿង​សំខាន់៖​

កា​សែត​ Khmer Times

- "ការ​ពិភាក្សា​លើ​ករណី​ពុល​មួយ" រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ឆ្លើយ​ឆ្លង​គ្នា​លើ​ករណី​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ ដែល​សម្លាប់​អ្នក​ភូមិ​១៣​នាក់ ៖ រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ​ថា អ្នក​ភូមិ​ដែល​ពុល​ស្លាប់​ គឺ​មិន​មែន​ដោយ​សារ​សារ​ធាតុ​ស្យា​នីដ​នោះ​ទេ គឺ​មក​ពី​ថ្នាំ​បាញ់​ស្មៅ​។ ឯ​រដ្ឋ​មន្ត្រី​ក្រសួង​ឧស្សា​ហកម្ម ថាមក​ពី​សារ​ធាតុ​ស្យា​នីដ ដែល​បង្ក​ឡើង​ដោយ​ការ​រុក​រក​រ៉ែ​មាស។

- "៨០ ០០០ នាក់​ នៅ​មិន​ទាន់​មាន​ឯកសារ​​ច្បាប់​" ពលករ​រាប់​ពាន់​នាក់ នៅ​ប្រទេស​ថៃ​ នៅ​មិន​ទាន់មាន​ឯកសារ​ស្រប​ច្បាប់​នៅ​ឡើយ​ទេ​ ខណៈ​ដែល​កាល​បរិច្ឆេទ​ផុត​កំណត់​នៅ​ថ្ងៃ​ទី ៣០ មិថុនា​ ខិត​ជិត​មក​ដល់

-​ឡាន ទ្រុង​សុវត្ថិភាព​ត្រូ​វបាន​ប្រគល់​ឱ្យ​សមាគម​ក្រុម​គ្រូ​ពេទ្យ​ ស្ម័គ្រ​ចិត្ត​សម្តេច​តេជោ និង ស.ស.យ.ក ដើម្បី​ដឹក​កម្មករ​រោង​ចក្រ​កាត់​ដេរ

- មន្ត្រី​២​នាក់​ទទួល​មរណ​ភាព​ដោយ​គ្រោះ​ថ្នាក់​រថយន្ត

កា​សែត​ ភ្នំពេញ​ប៉ុស្តិ៍

- កុមារ​យ៉ាង​តិច ២៤០​នាក់​ត្រូវ​បាន​រក​ឃើញ​ ធ្វើ​ការ​តាម​សហ​គ្រាស ។ នេះ​បើ​តាម​ការ​ថ្លែង​កាល​ពី​ម្សិល​មិញ​របស់ លោកស្រី ជូ ប៊ុន​អេង រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ និងជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​ នៃ​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​។ កុមារ​ភាគ​ច្រើន​ដែល​គេ​រក​ឃើញ គឺធ្វើ​ការ​នៅ​ក្នុង​សិប្ប​កម្ម​ឡ​ឥដ្ឋ​។

- មន្ត្រី​និយាយ​ផ្សេង​គ្នា ករណី​ពុល​ស្លាប់​នៅ​ខេត្ត​ក្រចេះ

- ពល​រដ្ឋ​ចាប់​ផ្តើម​ត្អូញ​ត្អែរ​ពី​តម្លៃ​ប្រេង​សាំង ដែល​នៅ​ប​ន្ត​កើន​ឡើង

- លោក ហ៊ុន សែន ការពារ​បក្ស​ដែល​ចូល​រួម​បោះ​ឆ្នោត​ ខណៈ​មាន​ការ​រិះ​គន់

- ព្រះ​រាជា​ណា​ចក្រ​កម្ពុជា កំពុង​ឆ្ពោះ​ទៅ​រក​វិស័យ​បច្ចេក​វិទ្យា​ ត​ភ្ញាប់​អ៊ីន​ធឺណិត

កា​សែត​ រស្មីកម្ពុជា

- ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស នៅ​តែ​ជា​អាទិភាព​ខ្ពស់​បំផុត​ សម្រាប់​រាជ​រដ្ឋាភិ​បាល​ថ្មី ។ នេះ​ជា​ប្រសាសន៍​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាល​ពីពេល​ម្សិល​មិញ​ ក្នុង​ឱកាស​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត និង​ វិទ្យា​សាស្ត្រ​សេដ្ឋកិច្ច។ សម្តេច​ថា នេះជា​អាទិភាព​ទី​១​ ក្នុង​ចំណោម​អាទិភាព​ទាំង​៤ នៃយុទ្ធ​សាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី​៤។​

- គ.ជ.ប សម្រេច​ទទួល​ស្គាល់ ការ​ចុះ​បញ្ជី​គណ​បក្ស​ឆន្ទៈ​ខ្មែរ និង​ គណ​បក្ស​ខ្មែរ​សាធារ​ណ​រដ្ឋ

- ជប៉ុន​ផ្តល់​ហិរញ្ញ​ប្ប​ទាន​ជាង​បី​លាន​ដុល្លារ​ សម្រាប់​អនុវត្ត​គម្រោង​អាហារូប​ករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស

- មន្ត្រី​ជាន់​ខ្ពស់​ធនាគារ​ជុំរុញ​ឱ្យ​ពង្រឹង និង​ អភិវឌ្ឍ​សមត្ថ​ភាព​មន្ត្រី​រដ្ឋ​ផ្នែក​ធនាគារ

- កុំ​ស្មាន​បង​ភ្លេចៈ ខ្មែរ​បាត់​បង់​តន្រ្តីរ៉ក់​ បាន​ឆ្លុះ​បញ្ចាំង​ពីប្រវត្តិ​សាស្ត្រ​កម្ពុជា​ដល់​ជន​បរទេស​

- មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ទះ​កំផ្លៀង​ស្ត្រី​ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះ​អាសន្ន

កា​សែត​ កម្ពុជា​ថ្មី

- សម្តេច​នាយ​ក​រដ្ឋ​មន្ត្រី៖ ដើម្បី​អភិវឌ្ឍ​ប្រទេស​មួយ​ ចាំ​បាច់​ត្រូវ​ពឹង​លើ​សមត្ថ​ភាព​ធន​ធាន​មនុស្ស និង សមត្ថ​ភាព​ស្ថាប័ន

- អ្នក​នាំ​ពាក្យ CPP ៖ មន្ត្រី​ជាន់​ខ្ពស់​ណា​ក៏​ដោយ​ នៅ​ពេល​ដាក់​ពាក្យ​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ ចាំ​បាច់​ត្រូវ​ដាក់​ពាក្យ​ឈប់​ពិសេស

- ពី​ថ្ងៃ​ទី ២០ ដល់ ៣០ ឧសភា បើក​លំហាត់​បាញ់​គ្រាប់​ពិត​ "ហនុ​មាន​មាស​២០១៨" នៅ​ស្រុក​ជុំគិរី ខេត្ត​កំពត

- ឃាត់​ខ្លួន​ម្ចាស់​ហាង ម៉ាស្សា​កោស​ជប់​ រក​ស៊ី​បន្លំ​លួច​លុយ​ភ្ញៀវ​អស់​៦០០​ដុល្លារ ដោយ​ដូរ​ដាក់​លុយ​សែន​ខ្មោច​ជំនួស​វិញ

- កម្ពុជា​បាន​ផ្តល់​ភាព​ស្រប​ច្បាប់​ ជូន​កម្មករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ជិត​១​លាន​នាក់​ហើយ

កា​សែត​កោះ​សន្តិ​ភាព

- "ឆ្ពោះ​ទៅ​បោះ​ឆ្នោត" គ្មាន​បក្ស​នយោ​បាយ​ណា ឬ​ ជន​ណា​យក​កម្ពុជា ធ្វើ​ជា​ចំណាត់​ខ្មាំង​បាន​ឡើយ​ ។ នេះ​ជា​ការ​ថ្លែង​របស់​សម្តេច​នាយក​រដ្ឋ​មន្ត្រី​កាល​ពី​ម្សិល​មិញ តប​ទៅ​នឹង​លោក សម រង្ស៊ី​ ដែល​រិះគន់​បក្ស​នយោបាយ​តូចៗ ថា​ជា​បក្ស​អាយ៉ង និង​ ជា​បក្ស​ដែល​បង្កើត​ឡើង​ដោយ​នាយក​រដ្ឋ​មន្ត្រី។ សម្តេច​ថា ការ​លើក​ឡើង​នេះ​ ជាការ​មើល​ងាយ​ចំពោះ​បក្ស​នយោបាយ ​ដែល​បង្កើត​ថ្មី។

- ឱ! គ្រោះ​ធម្មជាតិ​អើយ... មួយ​ប៉ប្រិច​ភ្នែក ប្រល័យ​គោ​មួយ​ហ្វូង

- កក្រើក​ហ្វេស​ប៊ុក រឿង​បាត​ដៃរន្ទះ​ព្រះ​យូ​ឡាយ​ នគរ​បាល​ម្នាក់​ត្រូវ​បាន​ផ្អាក​ការងារ​បណ្តោះ​អាសន្ន

- បង្ក្រាប​ការ​ជួញ​ដូរ​ស្រី​ក្រមុំ នាំទៅ​រៀបការ​នៅ​ស្រុក​ចិន​ ចាប់​ខ្លួន​មេ​ខ្យល់​ប្រុស​ស្រី

- សោក​នាដ​កម្ម​លើ​ផ្លូវ​ជាតិ​លេខ​៤ គ្រាន់​តែ​ឃើញ​ក៏​ញាក់​សាច់​ដែរ​

- លោក​រដ្ឋ​មន្ត្រី​ក្រសួង​រ៉ែ និង ថាមពល ច្រាន​ចោល​ការ​និយាយ​ថា​ មាន​សារ​ធាតុ​ស្យានីត បំពុល​អ្នក​ស្រុក

ទំព័រ​មុខ​របស់​សារ​ព័ត៌​មាន​ខ្មែរ នឹង​មាន​ផ្សាយ​ជូន​រៀង​រាល់​ព្រឹក​ ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​​

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;