កាសែត៤ ចាប់អារម្មណ៍នឹងរឿងសំខាន់១ នៅព្រឹកនេះ
- 2018-05-24 03:44:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាសែត៤ ចាប់អារម្មណ៍នឹងរឿងសំខាន់១ នៅព្រឹកនេះ
ចន្លោះមិនឃើញ
រឿងដែលសំខាន់ នៅព្រឹកថ្ងៃព្រហស្បតិ៍ទី ២៤ ឧសភានេះ គឺសមរភូមិនយោបាយនៅកម្ពុជា៖
- "សមរភូមិនយោបាយ" ការអំពាវនាវឱ្យពលរដ្ឋធ្វើពហិការបោះឆ្នោត ច្បាស់ណាស់អ្នកនឹងបរាជ័យ ៖ នេះជាការថ្លែងសារនយោបាយរបស់ សម្តេចហ៊ុន សែន សំដៅទៅលោក សម រង្ស៊ី ដែលធ្លាប់អំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត។ សម្តេចថា ការអំពាវនាវនេះ គឺជាការប្រថុយប្រថាន និង អាចបរាជ័យ ព្រោះគ្រាន់តែសមាជិកគណបក្សប្រជាជន មានចំនួន៥លាននាក់ទៅហើយ ក្នុងចំណោមអ្នកបោះឆ្នោត ៨លាននាក់។
- អគ្គមេបញ្ជាការជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ៣ រូបឈរឈ្មោះ តំណាងរាស្ត្រមកពីគណបក្សប្រជាជន
- តោសើច តោយំ តំណាងឱ្យលទ្ធផលរបស់សាលាកាត់ក្តី
- បោះពួយដឹកអ្នករបួសទៅមន្ទីរពេទ្យ ក្រឡាប់តាមផ្លូវ
- មន្ត្រីយោធាអង្គភាព ង៧០ ម្នាក់បាញ់បោះផ្អើល
- ពលករខ្មែរនៅថៃ៨ម៉ឺននាក់ មិនទាន់មានភាពស្របច្បាប់ មានឱកាស៥ខែធ្វើបែបបទ
- ឈរឈ្មោះបោះឆ្នោតអាណត្តិទី៦ មាន២០គណបក្ស ត្រូវប្រធាន គ.ជ.ប ប្រកាសទទួលស្គាល់ជាផ្លូវការហើយ
- សម្តេចតេជោៈ បក្សប្រឆាំងមិនអាចយក ខ្លួនទៅប្រៀបនឹងព្រះបិតាជាតិបានទេ ៖ នេះជាប្រតិកម្មរបស់សម្តេច ដែលតបទៅនឹងបក្សប្រឆាំង កាលពីម្សិលមិញ នៅកំពង់ស្ពឺ។ សម្តេច ហ៊ុន សែន ហៅការអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត គឺជាការមិនអាចទៅរួច។ សម្តេចរំលឹកថា កាលពីក្រោយឆ្នាំ ១៩៧៩ សម្តេចតា ក៏ធ្លាប់បានអំពាវនាវឱ្យពលរដ្ឋចូលព្រៃតស៊ូដែរ តែសម្តេចតា មិនអាចបំផុសចលនាប្រជាជនបានដូចកាលពីឆ្នាំ ១៩៧០នោះទេ។ ដូច្នេះ បក្សប្រឆាំង មិនអាចប្រៀបខ្លួននឹងសម្តេចតាបានទេ។
- សម្តេចព្រះមហាក្សត្រីនរោត្តមមុនិនាថ សីហនុ ផ្ញើព្រះរាជសារចូលរួមរំលែកមរណទុក្ខលោក គាត រស្មី
- រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល ព្រមានដកអាជ្ញាប័ណ្ណក្រុមហ៊ុន រុករករ៉ែ មិនគោរពច្បាប់
- ភ្លើងប្រច័ណ្ឌៈ ប្តីកាប់ប្រពន្ធរងរបួសធ្ងន់ នៅស្រុកអន្លង់វែង
- ក្រុមប្រឆាំងគួរតែជ្រាបថា គ្រាន់តែសមាជិកគណបក្សប្រជាជនកម្ពុជាមានច្រើនជាងពាក់កណ្តាលនៃអ្នកត្រូវទៅបោះឆ្នោត
- សាច់សត្វព្រៃជាច្រើនប្រភេទ ដែលដាក់លក់យ៉ាងអនាធិបតេយ្យក្នុងផ្សារបានលុង ត្រូវសមត្ថកិច្ចបង្ក្រាប
- ទីតាំងបូមខ្សាច់មួយកន្លែង នៅសង្កាត់បឹងធំកំពុងធ្វើឱ្យប៉ះពាល់ ដល់ដីស្រែរបស់ប្រជាពលរដ្ឋ
- អតីតមេបក្សប្រឆាំង មិនអាចប្រៀបខ្លួនជាមួយព្រះបិតាជាតិបានទេ
- នាយទាហានដែលបាញ់បោះសេរីតាមហាង ផ្អើលគេឯងទាំងយប់ បានចូលសារភាពកំហុសហើយ
- “ការរុករករ៉ែ" រដ្ឋមន្ត្រីក្រសួងរ៉ែ បញ្ជាឱ្យក្រុមហ៊ុនទាំងអស់អនុវត្តច្បាប់ បើមិនដូច្នេះទេ នឹងត្រូវដកហូតអាជ្ញាប័ណ្ណ
- ធនាគារជាតិ ព្រមានពីរឿងកំចីក្លែងក្លាយ
- សម្តេចហ៊ុន សែនៈ សមាជិកគណបក្សប្រជាជន នឹងមិនធ្វើពហិការមិនទៅបោះឆ្នោតនោះទេ
- លោក ហ៊ុន សែន ថាបក្សកាន់អំណាច មានសមាជិកជាង៥លាននាក់ ទោះបីបក្សប្រឆាំងអំពីមិនឱ្យពលរដ្ឋទៅបោះឆ្នោត
- កម្ពុជាគ្រោងនាំចូលអំបិល ៣ម៉ឺនតោន នៅឆ្នាំនេះ
- សមាជិករណសិរ្សម្នាក់ត្រូវតុលាការផ្តន្ទាទោស១៨ខែ
ទំព័រមុខរបស់សារព័ត៌មានខ្មែរ នឹងមានផ្សាយជូនរៀងរាល់ព្រឹក ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ