តម្លៃ​សណ្ឋាគារ​នៅ​ទីក្រុង Kiev ឡើង​កប់​ក្ដោង នៅ​ថ្ងៃ​​ផ្ដាច់​ព្រាត់ Champions League

  • 2018-05-25 07:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តម្លៃ​បន្ទប់​សណ្ឋាគារ​លំដាប់​ផ្កាយ​ពីរ នៅ​ក្រុង Kiev របស់​អ៊ុយក្រែន ដែល​ពីមុន​ធ្លាប់​តែ​មួយ​យប់ មាន​ថ្លៃ​ត្រឹម ៥១​ដុល្លារ​នោះ បាន​ឡើង​ដល់ ២៨០០​ពាន់​ដុល្លារ សម្រាប់​យប់​ថ្ងៃ​ទី២៦ ខែ​ឧសភា ២០១៨ ដែល​ជា​យប់​ប្រកួត​ផ្ដាច់​ព្រាត់ UEFA Champions League រវាង​ក្លឹប Real Madrid និង Liverpool។

សម្រាប់​ការ​ប្រកួត​ផ្ដាច់​ព្រាត់​រវាង​ក្រុម​ទាំង​ពីរ នៅ​ថ្ងៃ​ស្អែក​នេះ រដ្ឋធានី​របស់​អ៊ុយក្រែន​មួយនេះ ត្រូវ​គេរំពឹង​ថា នឹង​អាចទាក់ទាញ​ភ្ញៀវ​ទេសចរ​រហូត​ដល់ ៧​ម៉ឺន​នាក់។ ចំណែក​ម្ចាស់​សណ្ឋាគារ និង​អាផាតមិន​ជួល​វិញ បាន​ឡើង​តម្លៃ​រហូត​ដល់​ជិត ១០០​ដង បើ​ប្រៀប​នឹង​តម្លៃ​ធម្មតា។

ចំណែក​ដំណឹង​ចុងក្រោយ​ជុំវិញ​ការ​ប្រកួត​នេះ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​ការ​កើន​ឡើង​តម្លៃ​ស្នាក់​នៅ​កប់​ពពក​នេះ អ្នកគាំទ្រ Real Madrid បាន​លុប​ចោល​ការ​កក់​សំបុត្រ​ចំនួន ១០០០​សន្លឹក។ លោក Aleksander Ceferin ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប បាន​បញ្ជាក់​ថា ទោះ​មាន​ការ​លុប​ចោល​ការ​កក់​សំបុត្រ​ពី​អ្នក​គាំទ្រ Real Madrid ក៏​ដោយ ក៏​សំបុត្រ​ទាំង​នោះ មិន​អាច​លក់​ឲ្យ​អ្នក​គាំទ្រ Liverpool នោះ​ទេ។ សំបុត្រ​ទាំង​នោះ នឹង​លក់​អ្នក​គាំទ្រ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។

សូម​បញ្ជាក់​ថា ការ​ប្រកួត​វគ្គផ្តាច់ព្រ័ត្រ Champions League នឹង​​ធ្វើ​ឡើងនៅ​ក្រុង Kiev របស់​អ៊ុយក្រែន នៅ​យប់​ឈាន​ចូល​ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ២០១៨ វេលា​ម៉ោង ១:៤៥ នាទី (ម៉ោង​នៅ​កម្ពុជា)៕


ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;