ចិនព្រមាននាវាចម្បាំងអាមេរិក ២គ្រឿង ឲ្យចាកចេញពីសមុទ្រចិនខាងត្បូងជាបន្ទាន់
- 2018-05-27 22:00:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនព្រមាននាវាចម្បាំងអាមេរិក ២គ្រឿង ឲ្យចាកចេញពីសមុទ្រចិនខាងត្បូងជាបន្ទាន់
ចន្លោះមិនឃើញ
កងទ័ពចិនបានធ្វើសកម្មភាពភ្លាមៗដោយបញ្ជូននាវាចម្បាំងរបស់ខ្លួនជាច្រើនគ្រឿង ទៅព្រមាននាវាចម្បាំងអាមេរិកចំនួន ២គ្រឿង ដែលបានចូលទៅក្នុងដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៧ ខែឧសភា ២០១៨ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិចិន។
ការព្រមាននេះ គឺក្រោយនាវាចម្បាំងអាមេរិក ២គ្រឿង គឺនាវាពិឃាដ Higgins និងនាវាចម្បាំង Antietam បានចូលក្នុងជិតកោះ Xisha ក្នុងដែនសមុទ្រចិនខាងត្បូង កាលពីម្សិលមិញ។
ក្រសួងការពារជាតិចិនបញ្ជាក់ថា កោះ Xisha គឺជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយចិនប្រឆាំងដាច់ខាតរាល់សកម្មភាពរបស់អាមេរិក ដែលប្រឆាំងនឹងច្បាប់របស់ចិន និងច្បាប់អន្តរជាតិ។
ជាមួយគ្នានេះ ក្រសួងការពាជាតិចិនសង្កត់ធ្ងន់ថា ចិននឹងបន្តចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារអធិបតេយ្យភាព និងសន្ដិសុខជាតិរបស់ខ្លួន៕