ណាហ្គាវើល ទើបតែរបូត២គ្រាប់ ក្នុង៧ប្រកួតនៅលីគកំពូលកម្ពុជា
- 2018-05-28 02:05:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណាហ្គាវើល ទើបតែរបូត២គ្រាប់ ក្នុង៧ប្រកួតនៅលីគកំពូលកម្ពុជា
ចន្លោះមិនឃើញ
ក្លឹបបាល់ទាត់ណាហ្គាវើល ទើបតែបញ្ចប់ការប្រកួតសប្ដាហ៍ទី៧ ដោយបានយកឈ្នះក្លឹប ក្រសួងការពារជាតិ ដោយលទ្ធផល ២-០ កាលពីចុងសប្ដាហ៍កន្លងទៅ។ លទ្ធផលនេះ ធ្វើឲ្យណាហ្គាវើល មាន ១៩ពិន្ទុ ដោយឈរលេខ១ លើតារាងលីគកំពូលកម្ពុជា ក្នុងនោះ ស៊ុតបញ្ចូលទីលើគូប្រកួត ១៨គ្រាប់ ហើយរបូតតែ ២គ្រាប់ប៉ុណ្ណោះ។
ក្រុមដែលធ្លាប់រកគ្រាប់បំប៉ោងសំណាញ់របស់ ណាហ្គា គឺ អគ្គិសនីកម្ពុជា (១គ្រាប់ កាលពីសប្ដាហ៍ទី២) និង Soltilo Angkor (១គ្រាប់ កាលពីសប្ដាហ៍ទី៦)។
ចំណែក ជំនួបរវាង ក្រសួងការពារជាតិ និង ណាហ្គាវើល មានគ្រាប់បាល់កើតឡើង២គ្រាប់ពីកីឡាករ Bisan George តែម្នាក់ឯង នៅនាទី៦៤ និង ៨០។
អគ្គិសនីកម្ពុជា ១-១ បឹងកេត
Soltilo Angkor ១-២ ព្រះខ័នរាជស្វាយរៀង
អគ្គស្នងការដ្ឋាននគរបាលជាតិ ៣-១ វិសាខា
ភ្នំពេញក្រោន ១-១ អាស៊ីអឺរ៉ុប
តារាងលីគកំពូលកម្ពុជា
ណាហ្គាវើល ១៩ពិន្ទុ
បឹងកេត ១៧ពិន្ទុ
វិសាខា ១៣ពិន្ទុ
អគ្គស្នងការដ្ឋាននគរបាលជាតិ ១៣ពិន្ទុ
ព្រះខ័នរាជស្វាយរៀង ១១ពិន្ទុ
ភ្នំពេញក្រោន ១១ពិន្ទុ
ក្រសួងការពារជាតិ ៩ពិន្ទុ
អាស៊ីអឺរ៉ុប ៩ពិន្ទុ
Angkor Tiger ៧ពិន្ទុ (សល់១ប្រកួត)
Soltilo Angkor ៤ពិន្ទុ
អគ្គិសនីកម្ពុជា ៤ពិន្ទុ
វេស្ទើនភ្នំពេញ ០ពិន្ទុ (សល់១ប្រកួត)