ក្រសួងអនុញ្ញាតឲ្យ ដេនី ក្វាន់ ចូលប្រឡូកក្នុងសិល្បៈវិញ
- 2018-05-28 09:12:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងអនុញ្ញាតឲ្យ ដេនី ក្វាន់ ចូលប្រឡូកក្នុងសិល្បៈវិញ
ចន្លោះមិនឃើញ
ក្រុមប្រឹក្សាពិន័យ និងលើកសរសើរនៃក្រមសីលធម៌អ្នកសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចលើកលែងការពិន័យ និងទទួលពិនិត្យផ្ដល់ទិដ្ឋាការជូនចំពោះសាច់រឿងដែលតារាសម្ដែង ដេនី ក្វាន់ បន្ទាប់ពីសម្រេចដាក់ពិន័យតារាសម្ដែងរូបនេះ កាលពីខែមេសា ឆ្នាំទៅ។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ បានឲ្យដឹងថា តារាសម្ដែង ដេនី ក្វាន់ អាចធ្វើសកម្មភាពពាក់ព័ន្ធនឹងវិស័យសិល្បៈគ្រប់រូបភាព រួមមាន៖ ការសម្ដែង ថតខ្សែភាពយន្ត ខារ៉ាអូខេ ស្ព័ត ច្រៀងបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ជាដើម។