លោក ស៊ុន ចាន់ថុល ទម្លាយ​ថ្ងៃ​តភ្ជាប់​កំណាត់​ផ្លូវ​រថភ្លើង​ចុងក្រោយ ភ្នំពេញ-ប៉ោយប៉ែត

  • 2018-05-29 04:45:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​បញ្ជាក់​ថា កំណាត់​ផ្លូវ​រថភ្លើង​ចុងក្រោយ ពី​ខេត្ត​ពោធិ៍សាត់ មក​ភ្នំពេញ ដែល​មាន​ប្រវែង ១៦៦​គីឡូម៉ែត្រ នឹង​ត្រូវ​តភ្ជាប់​នៅ​ថ្ងៃ​ទី៤ ខែ​កក្កដា ២០១៨ ខាង​មុខ​នេះ។ ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្រ្តី​សាធារណការ​បាន​ធ្វើ​ឡើង​​ការ​ដាក់​ឲ្យ​ប្រើប្រាស់​រថភ្លើង​ដឹក​អ្នក​ដំណើរ បាត់ដំបង-ពោធិ៍សាត់ ជា​បណ្តោះ​អាសន្ន នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ២០១៨​នេះ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន
លោក​រដ្ឋមន្ត្រី​សាធារណការ​បញ្ជាក់​ថា ការ​តភ្ជាប់​កំណត់​ផ្លូវ​រថភ្លើង​ចុងក្រោយ​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ប៉ែក​ខាងជើង​របស់​កម្ពុជា ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត ដែល​មាន​ប្រវែង ៣៨៦​គីឡូម៉ែត្រ។

សូម​បញ្ជាក់​ថា មក​ពេល​នេះ គម្រោង​ស្ដារ​ឡើង​វិញ​នូវ​ផ្លូវ​ដែក​ប៉ែក​ខាងជើង​របស់​កម្ពុជា ត្រូវ​បាន​តភ្ជាប់ ៣​ដំណាក់កាល​ហើយ។ ក្នុង​នោះ ដំណាក់កាល​ទី​មួយ គឺ​នៅ​ថ្ងៃ​ទី៤ ខែ​មេសា ២០១៨ តភ្ជាប់​ពី​ប៉ោយប៉ែត មក​កាន់​សិរី​សោភ័ណ មាន​ប្រវែង ៤៨គីឡូម៉ែត្រ។ ដំណាក់​កាល​ទី​ពីរ គឺ​នៅ​ថ្ងៃ​ទី២៦ ខែ​មេសា ២០១៨ តភ្ជាប់​ពី​សិរី​សោភ័ណ មក​កាន់​បាត់ដំបង មាន​ប្រវែង ៦៥​គីឡូម៉ែត្រ។ ដំណាក់កាល​ទី​បី គឺ​នៅ​ថ្ងៃ​ទី២៩ ខែ​ឧសភា ២០១៨​នេះ តភ្ជាប់​ពី​បាត់ដំបង មក​កាន់​ពោធិ៍សាត់ មាន​ប្រវែង ១០៧​គីឡូម៉ែត្រ។ ចំណែក​កំណាត់​ផ្លូវ​រថភ្លើង​ចុងក្រោយ ពី​ពោធិ៍សាត់ មក​ភ្នំពេញ ដែល​មាន ១៦៦​គីឡូម៉ែត្រ នឹង​ត្រូវ​តភ្ជាប់​នៅ​ថ្ងៃ​ទី៤ ខែ​កក្កដា ២០១៨។ នេះ​បើ​តាម​ការ​សន្យា​របស់​លោក ស៊ុន ចាន់ថុល៕

អត្ថបទ៖ វាសនា

អត្ថបទថ្មី
;