បេសកកម្ម​រុករក MH370 ត្រូវ​បិទ​បញ្ចប់​ជា​ស្ថាពរ​ហើយ!

  • 2018-05-29 07:48:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​រុករក​យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន​កាល​ពី​៤​ឆ្នាំ​មុន ឈាន​មក​ដល់​ទី​បញ្ចប់​ហើយ ដោយ​តម្រុយ​ពាក់ព័ន្ធ​បន្តិច​ក៏​ពុំ​បាន​រក​ឃើញ​ឡើយ។

បេសកកម្ម​រុករក MH370 ចុង​ក្រោយ​បង្អស់ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន​អាមេរិក​មួយ​ឈ្មោះ Ocean Infinity ដែល​ប្រើ​រយៈពេល​៤​ខែ រាប់​ចាប់​ពី​ដើម​ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​ឧសភា នេះ។ រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​បញ្ជាក់​ថា ខ្លួន​នឹង​មិន​មាន​គម្រោង​បន្ត​ការ​រុករក​ថ្មី​ទៀត​ឡើយ។

យន្តហោះរបស់​អាកាសចរណ៍ម៉ាឡេស៊ី នៅព្រលានយន្តហោះកូឡាឡាំពួរ (រូបថត៖ slideshare.net)
សូម​បញ្ជាក់​ថា យន្តហោះ MH370 បាន​បាត់ខ្លួន ​កាល​ពី​ឆ្នាំ​២០១៤ ជាមួយ​មនុស្ស ២៣៩ ដែល​នៅ​លើ​យន្តហោះ។ យន្តហោះ​នេះ បាន​ធ្វើដំណើរ​ពីក្រុង​កូឡាឡាំពួរ ទៅកាន់​ក្រុង​ប៉េកាំង ប្រទេស​ចិន ប៉ុន្តែ​បាន​បាត់​ពី​រ៉ាដា ពេល​កំពុង​ធ្វើដំណើរ។ ការ​បាត់​ខ្លួន​របស់ MH370 ត្រូវ​ចាត់​ទុក​ជា​អាថ៌​កំបាំង​ដ៏​ធំ​បំផុត​មួយ​ ក្នុង​ប្រវត្តិសាស្ត្រ។

ប្រទេស​ដែល​ធ្លាប់​ចូលរួម​ក្នុង​ការ​ស្វែង​រក​ MH370 មាន ម៉ាឡេស៊ី ចិន និង​អូស្ត្រាលី ដោយ​ធ្វើការ​រុករក​លើ​ផ្ទៃ​ក្រឡា ៧១​ម៉ឺន​គីឡូម៉ែត្រ​ការ៉េនៅ​មហាសមុទ្រ​ឥណ្ឌា ដែល​គេ​សង្ស័យ​ថា​ជា​ទីតាំង​ដែល​យន្តហោះ​បាន​ធ្លាក់។ កា​ររុករក ត្រូវ​បាន​ក្រសួង​ដឹក​ជញ្ជូន​អូស្ត្រាលី​ប៉ាន់ស្មាន​ថា មាន​ទំហំ​ទឹកប្រាក់ ជាង ១៥០​លាន​ដុល្លារ​អាមេរិក​៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;