Nokia បញ្ចេញ​ស្មាតហ្វូន​ថ្មី​ចំនួន ៣​ម៉ូឌែល តម្លៃ​តែ​ជាង​១០០​ដុល្លារ

  • 2018-05-30 09:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្មាតហ្វូន​ថ្មី​ចំនួន ៣​ម៉ូឌែល ត្រូវ​បាន Nokia ដាក់​បង្ហាញ​ជា​ផ្លូវការ​ហើយ កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា​ម្សិលមិញ​នេះ ដែល​មាន​ដូចជា Nokia 5.1, Nokia 3.1 និង Nokia 2.1។

Nokia 5.1 និង Nokia 3.1 ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android One ហើយ​ពួក​វា​នឹង​ទទួល​បាន​កំណែ​អាប់ដេត Software ​ថ្មី​រយៈពេល​២​ឆ្នាំ រួម​ទាំង​ការ​អាប់ដេត​ប្រព័ន្ធ​សុវត្ថិភាព​រយៈពេល​៣​ឆ្នាំ។ ចំណែក​ឯ Nokia 2.1 វិញ​ដំណើរការ​ដោយ Android Oreo Go Edition។

Nokia 5.1

  • អេក្រង់ ៥,៥​អ៊ីញ កម្រិត​បញ្ចេញ​រូបភាព 1080 x 2160p
  • បន្ទះ​ឈីប MediaTek Helio P18 ប្រភេទ Octa-core 2.0GHz និង RAM 2GB - 3GB
  • ទំហំ​ផ្ទុក​ទិន្នន័យ 16GB – 32GB
  • កាមេរ៉ា​ក្រោយ 16MP ឯ​ខាង​មុខ 8MP
  • កម្លាំង​ថ្ម 2970mAh
  • តម្លៃ​ប្រហែល ២១៩​ដុល្លារ

Nokia 3.1

  • អេក្រង់ ៥,២​អ៊ីញ កម្រិត​បញ្ចេញ​រូបភាព 720 x 1440p
  • បន្ទះ​ឈីប MediaTek MT6750 និង RAM 2GB - 3GB
  • ទំហំ​ផ្ទុក​ទិន្នន័យ 16GB – 32GB
  • កាមេរ៉ា​ក្រោយ 13MP ឯ​ខាង​មុខ 8MP
  • កម្លាំង​ថ្ម 2990mAh
  • តម្លៃ​ប្រហែល ១៥៩​ដុល្លារ

Nokia 2.1

  • អេក្រង់ ៥,៥​អ៊ីញ កម្រិត​បញ្ចេញ​រូបភាព 720 x 1280p
  • បន្ទះ​ឈីប Snapdragon 425 ប្រភេទ Quad-core 1.4 GHz Cortex-A53 និង RAM 1GB
  • ទំហំ​ផ្ទុក​ទិន្នន័យ 8GB
  • កាមេរ៉ា​ក្រោយ 8MP ឯ​ខាង​មុខ 5MP
  • កម្លាំង​ថ្ម 4000mAh
  • តម្លៃ​ប្រហែល ១១៥​ដុល្លារ

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;