លោក ញឹក ប៊ុនឆៃ នឹង​ទទួល​បាន​តំណែង​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​វិញ

  • 2018-05-30 09:57:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណបក្ស​ខ្មែរ​រួបរួម​ជាតិ នឹង​ធ្វើ​សមាជ​ប្រគល់​តំណែង​ប្រធាន​គណបក្ស​ជូន​លោក ញឹក ប៊ុនឆៃ វិញ នៅ​ថ្ងៃទី​០៩ ខែ​មិថុនា ឆ្នាំ​២០១៨ ខាងមុខ​នេះ នៅផ្ទះ​លោក​ញឹក ប៊ុនឆៃ ក្នុងខណ្ឌ​ជ្រោយចង្វារ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សឹង្ហ គីរី ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ថ្លែង​ប្រាប់​ខ្លីៗ នៅ​រសៀល​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ។

លោក ញឹក ប៊ុនឆៃ ក្នុងពេលលោកត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីខែសីហា ឆ្នាំ២០១៧
ការ​សម្រេច​ប្រគល់​តំណែង​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ជូន​លោក​ញឹក ប៊ុនឆៃ វិញ​នេះ ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​នៅ​រសៀល​ថ្ងៃទី​៣០ ខែ​ឧសភា​នេះ។

សូម​ជម្រាប​ថា ការ​សម្រេច​ប្រគល់​តំណែង​នេះ គឺ​បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន កាលពី​ថ្ងៃទី​៣០ ខែ​មេសា ឆ្នាំ​២០១៨។

លោក សឹង្ហ គីរី ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើជា​ប្រធាន​ថ្មី​ជំនួស​លោក ញឹក ប៊ុនឆៃ កាលពី​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៧ ក្រោយពេល​លោក ញឹក ប៊ុនឆៃ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ថ្ងៃទី៣ ខែ​សីហា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ករណី​កែច្នៃ​គ្រឿងញៀន និង​ផលិត​គ្រឿងញៀន​កាលពី​ឆ្នាំ​២០០៧ នៅ​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ៕

លោក សឹង្ហ គិរី ក្នុងអំឡុងពេលចូលរួមសមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ កាលពីខែកញ្ញា ឆ្នាំ២០១៧

អត្ថបទ៖ សោភា

អត្ថបទថ្មី
;