ទូរសព្ទ១ម៉ូដែល គ្រាន់តែក្រឡេកមើល១ភ្លែត អាចច្រឡំជា iPhone X
- 2018-05-31 00:30:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទូរសព្ទ១ម៉ូដែល គ្រាន់តែក្រឡេកមើល១ភ្លែត អាចច្រឡំជា iPhone X
ចន្លោះមិនឃើញ
មុនមួយថ្ងៃនៃការបង្ហាញខ្លួន រូបរាងស្មាតហ្វូន Xiaomi Mi 8 ត្រូវបានទម្លាយចេញលើប្រព័ន្ធអ៊ីនធឺណិត ក្រោមទម្រង់រូបភាពមានលក្ខណៈ ស្រដៀង iPhone X របស់ក្រុមហ៊ុន Apple។
ទាំងការរចនានូវផ្នែកឆកអេក្រង់ខាងមុខ មានសភាពធំប៉ុន iPhone តម្លៃ ៩៩៩ ដុល្លារ បន្សំនឹងគែមជុំវិញកោង អមកាមេរ៉ាភ្លោះធ្វើឲ្យអតិថិជនល្មមភ័ន្តច្រឡំលើស្មាតហ្វូនទាំងពីរ។ ថ្វីបើមិនទាន់បញ្ជាក់ច្បាស់ថាមានអេក្រង់ OLED ឬអត់ ប៉ុន្តែចំពោះមុខងារស្កេនផ្ទៃមុខបែប 3D ត្រូវបានគេសង្កត់ធ្ងន់ថា Mi 8 នឹងក្លាយជាស្មាតហ្វូន Android ដំបូង ដែលវិវត្តដល់បច្ចេកវិទ្យាទំនើបនោះ។
ជុំវិញលក្ខណៈសម្បត្តិម៉ាស៊ីន Mi 8 រំពឹងប្រើឈីប Snapdragon 845 បន្សំ RAM 6GB/8GB ជាមួយអង្គផ្ទុកទំហំ 128GB។ កាមេរ៉ាក្រោយភ្លោះទំហំ 16MP + 20MP និងខាងមុខអាចថត Selfie បានដិតល្អនូវទំហំ 16MP បន្ថែមប្រព័ន្ធដំណើរការ Android 8.1 Oreo និង MIUI 10 ចេញពីប្រអប់ស្រាប់។
កន្លងទៅធ្លាប់មានការល្ហិចល្ហៀងថា ស្មាតហ្វូននេះមានតម្លៃប្រហែល ៥០០ ដុល្លារ ហើយការចេញលក់ដំបូងនឹងធ្វើឡើងនៅទីផ្សារប្រទេសចិន អេហ្សីប បារាំង ឥណ្ឌា អ៊ីតាលី ថៃ វៀតណាម អេស្ប៉ាញ និងរុស្សី៕