ស្ងាត់ៗ LG បញ្ចេញ​កំពូល​ស្មាតហ្វូន​ថ្មី​១​ម៉ូឌែល

  • 2018-05-31 03:24:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


V35 ThinQ ជា​កំពូល​ស្មាតហ្វូន​ថ្មី​មួយ​ទៀត​របស់​ក្រុមហ៊ុន LG ដែល​ទើប​បញ្ចេញ​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ។ វត្តមាន​ថ្មី​របស់ V35 ThinQ មិន​ត្រូវ LG ប្រកាស​បង្ហាញ​ជា​ធំដុំ​អ្វី​ឡើយ។

ស្មាតហ្វូន​នេះ មាន​រូបរាង​ដូច​គ្នា​ទៅ​នឹង V30S ThinQ និង V30 ដែល LG បាន​បញ្ចេញ​កាល​ពី​ពេល​កន្លង​ទៅ។ ចំណុច​ដែល​ខុស​គ្នា​ចម្បង​គឺ បន្ទះ​ឈីប, RAM និង​កាមេរ៉ា។ V35 បាន​បំពាក់​បន្ទះ​ឈីប Snapdragon 845, RAM ទំហំ 6GB និង​កាមេរ៉ា​ភ្លោះ​នៅ​ខាង​ក្រោយ 16MP (f/1.6, 1µm, 3-axis OIS, PDAF) + 16MP (f/1.9, អត់​មាន AF) ។

លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូចជា៖

  • អេក្រង់​ទំហំ ៦​អ៊ីញ ប្រើ​កញ្ចក់ P-OLED កម្រិត Resolution 1440 x 2880p

  • ប្រព័ន្ធ​ដំណើរការ Android 8.0 (Oreo)

  • ក្រាហ្វិច​ប្រភេទ Adreno 630

  • ទំហំ​ផ្ទុក​ទិន្នន័យ 64GB និង 128GB

  • កាមេរ៉ា​មុខ 8MP (f/1.9)

  • កម្លាំង​ថ្ម 3300mAh ប្រើ​បច្ចេកវិទ្យា​សាក​រហ័ស Quick Charge 3.0 (៥០% ប្រើ​ពេល​សាក ៣៦​នាទី)

  • ប្រព័ន្ធ​ធន់​នឹង​ជម្រាប​ទឹក IP68

  • តម្លៃ​ប្រហែល ៩០០​ដុល្លារ៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;