អាមេរិក​បាញ់​សាកល្បង​មីស៊ីល​ប្រឆាំង​នាវា លើ​គោលដៅ​ដែល​កំពុង​មាន​ចលនា​ បាន​ដោយ​ជោគជ័យ

  • 2018-05-31 08:44:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក​ដែល​មាន​ល្បឿន​លឿន​ជាង​សំឡេង B-1B បាន​ជោគជ័យ​ក្នុង​ការ​បាញ់​សាកល្បង​មីស៊ីល​ប្រឆាំង​នាវា ២​គ្រាប់ បំពាក់​ដោយ​ប្រព័ន្ធ sensor ដែល​អភិវឌ្ឍ​ដោយ​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ទំនើបកម្ម​លើ​វិស័យ​យោធា (DARPA) សម្រាប់​ពង្រឹង​ការ​វាយ​ប្រហារ​មក​លើ​ផ្ទៃ​ដី។

មីស៊ីល​ប្រឆាំង​នាវា ដែល​បាញ់​ចេញ​ពី​យន្តហោះ​ទម្លាក់​គ្រាប់បែក B-1B
យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រុមហ៊ុន​ផលិត​អាវុធ​អាមេរិក Lockheed Martin ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃទី២៣ ខែ​ឧសភា កន្លង​ទៅ បាន​ឲ្យ​ដឹង​ថា មីស៊ីល​ទាំង​ពីរ​គ្រាប់​នោះ បាន​ហោះ​ទៅ​គ្រប់​គោលដៅ​ដែល​បាន​គ្រោង​ទុក និង​បាន​បាញ់​ចំ​គោលដៅ​ដែល​កំពុង​មាន​ចលនា​លើ​ផ្ទៃ​ទឹក។

មីស៊ីល​នេះ ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​មាន​សមត្ថភាព​បាញ់​ចេញ​ពី​ទីតាំង​អនាមិក អាច​ចាប់​សញ្ញាណ និង​វាយប្រហារ​នាវា ដោយ​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ការ​ឈ្លប​យក​ការណ៍​ពី​នាវា​អាមេរិក នៅ​ក្នុង​ដែន​សមុទ្រ​មួយ​ចំនួន៕

ប្រភព៖ Sputnik News ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;