ថៃ​ គ្រោងបញ្ជូនទុរេនទៅកាន់​ទីអវកាស

  • 2018-05-31 10:22:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ភ្នាក់ងារ​ស្រាវជ្រាវ​អវកាស​របស់​រដ្ឋាភិបាល​ថៃ គ្រោង​នឹង​បញ្ជូន​ទុរេន​ដុត​ ទៅ​កាន់​អវកាស​ ក្នុង​ខែ​កក្កដា​ខាង​មុខ។

លោក Ammarin Pimnoo ទី​ប្រឹក្សា​ភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អវកាស(GISTDA) កាល​ពី​ថ្ងៃ​ទី ​៣០ ឧសភា​ម្សិល​មិញ​​ បាន​បញ្ចេញ​នូវ​គម្រោង «​Thai Food to Space»ទៅ​កាន់​អ្នក​សារព័ត៌មាន ព្រម​ទាំង​បង្ហាញ​ប្រអប់សម្រាប់​ដាក់​ទុរេន​ដុត​ផង​ដែរ​។

ប្រអប់សម្រាប់ដាក់ទុរេន
លោក Pimnoo បាន​បន្ត​ទៀត​ថា ទុរេន​ទាំង​នេះ នឹង​អណ្ដែត​នៅ​ក្នុង​អវកាស​ប្រមាណ​ ៤-៥នាទី ​មុន​នឹង​វា​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ផែនដី​វិញ។ អំឡុង​ពេល​នៃ​ការ​អណ្ដែត​នេះ អ្នក​វិទ្យាសាស្ត្រ​ នឹង​សិក្សាថា តើ​ការ​គ្មាន​ទំនាញ​ផែន​ដី​នៅ​លើ​ឋាន​អវកាស​ ជះឥទ្ធិពល​យ៉ាងណា​ទៅ​ដល់​ប្រអប់សម្រាប់ដាក់ទុរេន​ដុតទាំង​នេះ។

យោង​តាម​សារព័ត៌មាន​ Matichon ជា​ភាសា​ថៃ បាន​ចុះ​ផ្សាយ​ថា ទុរេន​ទាំង​អស់​ នឹង​ត្រូវ​បញ្ជូន​ទៅ​កាន់​អវកាស​ ដោយ​បំពាក់​លើ​ក្បាល​រ៉ុកកែត​មួយ ដែល​នឹង​ត្រូវ​បាញ់បង្ហោះ​ដោយ​ក្រុម​ហ៊ុន​រ៉ុកកែត​ឯកជន​មួយ​របស់​សហរដ្ឋអាមេរិក។

ប្រភព៖ Coconut ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;