Zidane លាលែង​ពី​តំណែង​គ្រូ​បង្វឹក Real Madrid

  • 2018-05-31 12:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Zinedine Zidane បាន​លាលែង​ពី​តំណែង​គ្រូ​បង្វឹក​ក្លឹប​យក្ស​អេស្ប៉ាញ Real Madrid ហើយ នៅ​ថ្ងៃ​ទី៣១ ខែឧសភានេះ ពោល​គឺ​ ៥ថ្ងៃ​ក្រោយ​ជួយ​ឲ្យ Real ឈ្នះ​ពាន UEFA Champions League ៣ឆ្នាំ​ជាប់ៗគ្នា។

Zidane ថ្លែង​នៅ​ក្នុង​សន្នីសីទ​កាសែត​ល្ងាចនេះ (រូបភាព​យកចេញ​ពីវីដេអូ​របស់ Real Madrid)
Zidane បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ល្ងាច​នេះ​ថា "អ្វីៗ​បាន​ផ្លាស់ប្ដូរ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​បែប​នេះ។ ខ្ញុំ​ស្រឡាញ់ក្លឹប​នេះ​ណាស់... ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ក្លឹប​ដល់​ពេល​ត្រូវ​ផ្លាស់ប្ដូរ​ហើយ..."។

សូម​បញ្ជាក់ថា បុរស​សញ្ជាតិ​បារាំង វ័យ​៤៥ឆ្នាំ​រូបនេះ បាន​ចូល​ដឹកនាំ​ Real Madrid បន្ត​ពី​លោក Rafael Benitez កាលពី​ខែមករា ឆ្នាំ២០១៦។ ក្នុងរយៈពេលត្រឹម​ ៣រដូវកាល​ លោក​បាន​ជួយ​ឲ្យក្លឹប​នេះ ឈ្នះ​ពាន​ធំៗ​ចំនួន ៩ ដែល​រួម​មានទាំង​ពានលីគ​កំពូល​អេស្ប៉ាញ La Liga (១) និង Champions League (៣) ផងដែរ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;