សាលា​តិចណូ ប្រកាស​ផ្ដល់​អាហារូបករណ៍​ចំនួន ៣០​កន្លែង

  • 2018-06-01 00:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោ​ងតាម​ការ​ប្រកាស​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឲ្យ​ដឹង​ថា វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នឹង​ផ្ដល់​​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់លើ​ឯកទេស Urban Water & Sanitation Engineering ចំនួន​​៣០​កន្លែង។

អាហារូបករណ៍​នេះ នឹង​ផ្ដល់​ជូន​សម្រាប់​​និស្សិត​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​​ចំនួន ២០​កន្លែង និង​និស្សិត​មកពី​សកល​វិទ្យាល័យ​ផ្សេងៗ​ទៀត​ចំនួន ១០​កន្លែង។ ការ​ចាប់​ទទួល​ពាក្យ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​រហូត​ដល់​ខែ​សីហា ឆ្នាំ​២០១៨​ខាង​មុខ។ អត្ថប្រយោជន៍​ដែល​នឹង​ទទួល​បាន​មាន​ដូចជា ថ្លៃ​សិក្សា ប្រាក់​ប្រចាំ​ខែ​២៥០​ដុល្លារ ការ​ចុះ​កម្មសិក្សា​នៅ​សហភាព​អឺរ៉ុប ជប៉ុន និង​បណ្ដា​ប្រទេស​អាស៊ាន មូលនិធិ​ស្រាវជ្រាវ​ពី​និក្ខេបបទ និង​ថ្លៃ​សៀវភៅ ​ជា​ដើម៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;