ប្រធានាធិបតីស៊ីរី ប្រាប់ឲ្យអាមេរិកដកកងទ័ពចេញពីស៊ីរីជាបន្ទាន់ តែអាមេរិកថាមិនដកឡើយ
- 2018-06-01 04:31:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានាធិបតីស៊ីរី ប្រាប់ឲ្យអាមេរិកដកកងទ័ពចេញពីស៊ីរីជាបន្ទាន់ តែអាមេរិកថាមិនដកឡើយ
ចន្លោះមិនឃើញ
ក្នុងបទសម្ភាសន៍ផ្ដាច់មុខជាមួយសារព័ត៌មានរុស្ស៊ី RT ដែលចេញផ្សាយកាលពីថ្ងៃទី៣១ ខែឧសភា ម្សិលមិញ លោក Bashar al-Assad ប្រធានាធិបតីស៊ីរីបានលើកឡើងថា នឹងមានការផ្ទុះជម្លោះជាមួយកងទ័ពអាមេរិកនៅក្នុងប្រទេសស៊ីរី ប្រសិនបើពួកគេមិនកងទ័ពចេញពីទឹកដីស៊ីរីក្នុងពេលឆាប់ៗនេះទេ។
លោក Assad បានលើកឡើងថា ភាគច្រើននៃប្រទេសស៊ីរី បច្ចុប្បន្ននេះ គឺត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលហើយ ប៉ុន្ដែការបង្កជម្លោះ និងការធ្វើឲ្យជម្លោះកាន់តែធំឡើងដោយអាមេរិក និងសម្ព័ន្ធមិត្តនៅក្នុងប្រទេសស៊ីរី មិនចាំបាច់ត្រូវបន្ដឲ្យយូរជាងនេះទៀតនោះទេ។ លោកថា អាមេរិក និងសម្ព័ន្ធមិត្តបានគាំទ្រដល់ក្រុមភេរវកម្មកាន់តែច្រើនឡើង នាំក្រុមភេរវកម្មកាន់តែច្រើនឡើងទៅកាន់ស៊ីរី និងរារាំងដល់ដំណើរការនយោបាយនៅក្នុងប្រទេសស៊ីរី។
ឆ្លើយតបនឹងការលើកឡើងរបស់ប្រធាធិបតីស៊ីរី លោកឧត្តមសេនីយ៍ Kenneth McKenzie មន្រ្តីជាន់ខ្ពស់នៅមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ក្នុងសន្និសីទកាសែតថា កងទ័ពអាមេរិកនឹងមិនចាកចេញពីស៊ីរីនោះទេ ហើយរាល់ការប៉ុនប៉ងដកកងទ័ពអាមេរិក នឹងប្រឈមនឹងការឆ្លើយតបដោយអាវុធ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ អាមេរិកបានដាក់កងទ័ពចំនួនជាង ២០០០នាក់ នៅភាគឦសាននៃប្រទេសស៊ីរី៕