មាស សុខសោភា ប្រាប់​ថា បើ​ថត​រឿង មាន​តួអង្គ​មួយ​ដែល​ចង់​សម្ដែង​ខ្លាំង​ជាង​គេ

  • 2018-06-01 08:09:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​មាន​ឱកាស​សម្ដែង​ភាព​យន្ត​ មាស​ សុខសោភា​ ប្រាប់​ថា នាង​ចង់​សម្ដែង​ជា​តួ​អង្គ​កំប្លែង​លេង​សើច ដែល​អ្នក​ទស្សនា​មើល​ហើយ​សើច​សប្បាយ​ចិត្ត​តែ​ម្ដង។

​​មូល​ហេតុ​​ក៏​​ព្រោះ​តែ​​តារា​ចម្រៀង​ស្រី​ល្បី​រូប​នេះ គិត​ថា​ ត្រូវ​នឹង​អត្តចរិត​ផ្ទាល់​របស់​នាង ដែល​ជា​មនុស្ស​ចូលចិត្ត​លេង​សើច និង​ចង់​ឲ្យ​មនុស្ស​ជុំវិញ​រីក​រាយ​។ មាស សុខសោភា ប្រាប់​បន្ត​ថា ​បើ​ឲ្យ​​នាង​ទៅ​សម្ដែង​ជា​តួ​កម្សត់ គឺ​​ធ្វើ​មិន​រួច​ទេ ព្រោះ​នាង​មិន​ពូកែ​យំ​ឡើយ។

កន្លងមក មាស សុខសោភា ធ្លាប់​ប្រកាស​ថា នាង​ចង់​ងាក​មក​បន្ថែម​បទ​ពិសោធន៍​​​សម្ដែង​ភាព​យន្ត​ម្ដង បន្ទាប់​ពី​ចំណាយ​ពេល​យូរឆ្នាំ​​​លើ​វិស័យ​ចម្រៀង។ ផលិត​ករ​ជា​ច្រើន​បាន​ទាក់​ទង​ទៅ​នាង​ជា​បន្ត​បន្ទាប់ តែ​នាង​មិន​ទាន់​យល់​ព្រម​ទទួល​សំណើ​ថត​​រឿង​នៅ​ឡើយ​នោះ​ទេ ដោយ​សម្អាង​លើ​ហេតុ​ផល​មិន​ទាន់​មាន​ពេល​គ្រប់​គ្រាន់។ សូម្បី​​ការ​កំណត់​ពេល​ជាក់​លាក់​ណា​មួយ​ដើម្បី​ថត​ ក៏​នាង​​​មិន​ទាន់​អាច​កំណត់​បាន​ដែរ៕

ប្រភព៖ Sabay News អត្ថបទ៖ លឹម សុនា

អត្ថបទថ្មី
;