ឃួន ឡាបូរ៉ាវី ស៊ុតចូល២គ្រាប់នៅថៃ ក្រោយផ្លាស់ទៅក្លឹបថ្មីមិនដល់១សប្ដាហ៍
- 2018-06-02 03:52:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃួន ឡាបូរ៉ាវី ស៊ុតចូល២គ្រាប់នៅថៃ ក្រោយផ្លាស់ទៅក្លឹបថ្មីមិនដល់១សប្ដាហ៍
ចន្លោះមិនឃើញ
អតីតកីឡាកររបស់បឹងកេត ឃួនឡា បូរ៉ាវី បានស៊ុតបញ្ជូលទីបាន២គ្រាប់ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំសម្រាប់ក្រុមថ្មីរបស់ខ្លួននៅប្រទេសថៃ Suratthani FC ដែលបានផ្ដួលក្រុមជម្រើសខេត្ត Nakhon Si Thammarat កាលពីថ្ងៃសុក្រទី១ ខែមិថុនា ឆ្នាំ២០១៨ ដោយលទ្ធផល ៤-០។ នេះជាការចុះផ្សាយរបស់ គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC)។
អតីតម្ចាស់ស្បែកជើងមាសលីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup ច្រើនសម័យ ត្រូវបានគ្រូបង្វឹកប្ដូរឲ្យសម្រាក មុនពេលចូលលេងម្ដងទៀត នៅ ១០នាទីចុងក្រោយនៃវគ្គទី២។
លោកគ្រូបង្វឹក Monthien Morrakot បានសរសើរ បូរ៉ាវី និងថែមទាំងលើកទឹកចិត្តឲ្យរកបានហ៊ែតទ្រីកជាលើកដំបូងនៅប្រទេសថៃទៀតផង។
តារាជើងចាស់ជំនាញជើងឆ្វេងវ័យ៣០ឆ្នាំរបស់កម្ពុជា បានប្រាប់ CNCC ថា៖ «ម្សិលមិញគ្រូដាក់ឲ្យខ្ញុំលេងមួយវគ្គដំបូង ខ្ញុំរកបាន២គ្រាប់។ គ្រូសប្បាយចិត្តនិងបានលើកទឹកចិត្តឲ្យខ្ញុំធ្វើបានហ៊ែតទ្រីកលើកទី១សម្រាប់ក្រុម»។
សូមបញ្ជាក់ថា បូរ៉ាវី ទើបតែត្រូវបានក្លឹបខាងលើ ប្រកាសជាសមាជិករបស់ខ្លួនផ្លូវការ កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅប៉ុណ្ណោះ។ គេជាម្ចាស់ស្បែកជើងមាស លីគកំពូលកម្ពុជារដូវកាល២០១៣ និងស្បែកជើងមាសពានរង្វាន់ Hun Sen Cup រដូវកាល ២០១១, ២០១២, ២០១៤ និង ២០១៧៕