ប៉េអឹមលើផ្ទៃប្រទេស ចុះបង្រ្កាបទីតាំងជីករ៉ែខុសច្បាប់ ៤កន្លែង នៅបាត់ដំបង
- 2018-06-03 23:47:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉េអឹមលើផ្ទៃប្រទេស ចុះបង្រ្កាបទីតាំងជីករ៉ែខុសច្បាប់ ៤កន្លែង នៅបាត់ដំបង
ចន្លោះមិនឃើញ
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងថា កាលពីថ្ងៃសុក្រ ទី១ ខែមិថុនាកន្លងទៅ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយក្រសួងរ៉ែ និងថាមពល ក្រសួងបរិស្ថាន រួមទាំងកម្លាំងគណៈបញ្ជាការឯកភាពខេត្តបាត់ដំបង ចុះបង្ក្រាបទីតាំងជីករ៉ែខុសច្បាប់ ចំនួន ៤កន្លែង នៅក្នុងភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ការបង្រ្កាបនេះ ធ្វើឡើងក្រោមការដឹកនាំ និងបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។
យ៉ាងណាក្ដី លោក អេង ហ៊ី ពុំបានបញ្ជាក់ព័ត៌មានលំអិតអំពីការបង្ក្រាបនេះទេ ដោយត្រូវរង់ចាំនីតិវិធីនៃអ្នកជំនាញសិន។ ព័ត៌មានបន្ថែម នឹងផ្សាយជូនប្រិយមិត្តនាពេលបន្ទាប់ទៀត៕