វីដេអូ​លោក Duterte ថើប​មាត់​ពលករ​​ម្នាក់ បង្ក​ឲ្យ​មាន​ការ​រិះគន់​

  • 2018-06-04 09:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បាន​ថើប​មាត់​ពលករ​ស្រី​ម្នាក់ ពេល​កំពុង​ផ្សាយផ្ទាល់​ពី​ប្រទេស​កូរ៉េខាងត្បូង។ បើ​តាម​វីដេអូ លោក Duterte បាន​បញ្ចុះបញ្ចូល​ឲ្យ​ស្ត្រី​នោះ​ថើប​គាត់ ដែល​បង្ក​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​អង្គការ​ដើម្បី​ស្ត្រី GABRIELA នៅ​ហ្វីលីពីន និង​អ្នក​លេង​បណ្ដាញ​សង្គម។

មុន​សកម្មភាព​ខាងលើ លោក Duterte ក៏​បាន​អោប និង​ថើប​ថ្ពាល់​ស្ត្រី​ពលករ​ម្នាក់​ទៀត​ផង​ដែរ បន្ទាប់ពី​លោកបាន​ផ្ដល់សៀវភៅ១ក្បាល​ទៅកាន់​ស្ត្រីទាំងពីរ​រូប​។

លោក Duterte ថើបពលករម្នាក់ ក្នុងពិធីសំណេះសំណាលជាមួយពលករនៅក្រុងសេអ៊ូល (រូបភាពពីវីដេអូ)
យ៉ាងណាក៏ដោយ ក៏​សកម្មភាព​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន ត្រូវ​បាន​ទទួល​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ​ពី​សំណាក់​ពលករ​ដទៃ​ទៀត​ដែល​បាន​ចូលរួម​ក្នុង​ពិធី​ជួប​សំណេះសំណាល នៅ​ក្រុង​សេអ៊ូល កាលពីថ្ងៃទី៣ ខែ​មិថុនា ឆ្នាំ​២០១៨​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទីមួយ​ទេ ដែល​លោក Duterte ត្រូវ​បាន​ចោទប្រកាន់​ថា លោក​បាន​​បញ្ចេញ​ឥរិយាបថ ឬ​ថ្លែង​មិន​សមរម្យ​ទៅ​លើ​ស្ត្រី។ កាល​ពី​ឆ្នាំ​២០១៦ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត លោក​បាន​និយាយ​ពី​ករណី​រំលោភ​ហើយ​សម្លាប់​ទៅលើ​ស្ត្រី​អូស្ត្រាលី​ម្នាក់ នៅ​ក្រុង Davao កាលពី​ឆ្នាំ១៩៨៩ ដែល​គ្រា​នោះ លោក​គឺ​ជា​អភិបាល​ក្រុង។ មិន​តែ​ប៉ុណ្ណោះ​កាលពី​ដើម​ឆ្នាំ​២០១៨ លោក Duterte បាន​បញ្ជា​ឲ្យ​ទាហាន​ហ្វីលីពីន បាញ់​ចំ​ប្រដាប់​ភេទ​ស្ត្រី​ដែល​ជា​ក្រុម​បះបោរ ថែម​ទៀត​ផង​៕

ទស្សនាវីដេអូខាងក្រោម

ប្រភព៖ BBC ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;