នាយករដ្ឋមន្ត្រីដាស់តឿនខេត្ត១ ឲ្យប្រឹងប្រែងបន្ថែមសម្រាប់កីឡាជាតិលើកទី៣
- 2018-06-04 23:21:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្ត្រីដាស់តឿនខេត្ត១ ឲ្យប្រឹងប្រែងបន្ថែមសម្រាប់កីឡាជាតិលើកទី៣
ចន្លោះមិនឃើញ
តារាងលទ្ធផលមេដាយ នៃការប្រកួតកីឡាជាតិ លើកទី២ ឆ្នាំ២០១៨ ចាប់ពីថ្ងៃទី២៥ ឧសភា ដល់ថ្ងៃទី០៤ មិថុនា បង្ហាញថា ក្នុងចំណោមខេត្តរាជធានីទាំង ២៥ និងក្រសួង ៣ ដែលចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិនេះ គឺខេត្តប៉ៃលិន មិនទទួលបានមេដាយអ្វីសោះ។ ចំណុចនេះ ត្រូវបានសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដាស់តឿនឲ្យខេត្តប៉ៃលិន ប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីចូលរួមការប្រកួតព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅឆ្នាំ២០២០។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នឹងត្រូវរៀបចំឡើង នៅឆ្នាំ២០២០ ហើយព្រឹត្តិការណ៍កីឡាជាតិលើកទី៤ នឹងធ្វើឡើងនៅឆ្នាំ២០២២។ ព្រឹត្តិការណ៍កីឡាជាតិ ត្រូវបានរៀបចំឡើងរៀងរាល់ ២ឆ្នាំម្តង ដើម្បីកម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះ ក្នុងរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣៕