សុខ ធី និង​រិន សារ័ត្ន ដឹកដៃ​គ្នា​ទៅ​ប្រកួត​នៅ​ម៉ាកាវ ក្នុង​កម្មវិធី​ដ៏​ធំ​បំផុត​មួយ

  • 2018-06-05 08:42:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​គុនខ្មែរ​​ សុខ​ ធី និង រិន សារ័ត្ន​ នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​កម្មវិធី​ធំ​ One Championship​ នៅ​ថ្ងៃទី២៣ ខែ​មិថុនា​ ឆ្នាំ​២០១៨​ នាក្រុង​ម៉ាកាវ​ ដោយ​ត្រូវ​ប៉ះ​ជើង​ខ្លាំង​មក​ពី​ថៃ និង​ឥណ្ឌូណេស៊ី​។​

សុខ ធី កំពុងគុនគ្រូ
បើ​តាម​ការ​បង្ហោះ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ One Championship​ បាន​បង្ហាញ​ថា​ ជើង​ខ្លាំង​របស់​កម្ពុជា​ និងជាម្ចាស់​ខ្សែក្រវាត់​ទម្ងន់​ ៥៧​គីឡូក្រាម​ សុខ​ ធី​ នឹង​ត្រូវ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ធំ​របស់​អាស៊ី​ខាង​លើ​ ដែល​នឹង​ត្រូវ​តតាំង​ជា​មួយ​អ្នក​ប្រដាល់​ថៃ Lerdsila Phuket Tom Team។ ចំណែកកីឡាករ​​ រិន សារ័ត្ន ​នឹងត្រូវ​ប៉ះ​កីឡាករ​ឥណ្ឌូណេស៊ី Mario Satya Wirawan ក្នុង​ការប្រកួត​ MMA។
រិន សារ័ត្ន ក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី កាលពីដើមឆ្នាំ២០១៨

សូម​បញ្ជាក់​ថា ការ​ប្រកួត​នេះ​រវាង សុខ ធី និង​កីឡាករថៃ មិន​មែន​ការ​ប្រកួត​​ក្បាច់​​ចម្រុះ MMA ទេ​គឺ ជា​ការ​ប្រកួត​ប្រដាល់​សេរី​ដែល​មាន​កម្មវិធី​ ONE Super series ដែល​ជា​ផ្នែក​មួយ​របស់​ One Championship ដែរ។ ការ​ប្រកួត​នេះ​មាន​​៥​ទឹក ក្នុង​នោះ​​១​ទឹក​មាន​រយៈ​ពេល​៣​នាទី​៕

ប្រភព៖ Sabay News អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី
;